ក្រុមអាជ្ញាធរ និយាយថា មនុស្ស ៦នាក់ បានរងរបួសនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ពេលដែលផ្នែកលើគេនៃដងស្ទួចសំណង់ បានឆាបឆេះជាអគ្គិភ័យ និងបាក់សង្កត់ធ្លាក់លើផ្លូវក្នុងសង្កាត់ Manhattanអំឡុងម៉ោងពេលព្រឹកដ៏មមាញឹក។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមការងារជួយសង្រ្គោះ បានធ្វើដំណើរទៅដល់កន្លែងកើតេហេតុ ភ្លាមៗក្រោយពេលដងស្ទួចធ្លាក់ ដើម្បីឆ្លើយតបនឹងអណ្តាតភ្លើងឆាបឆេះក្នុងកាប៊ីនដងស្ទួច និងបណ្តាលឲ្យវាបាក់ធ្លាក់មកលើដី ។
លោក Irakli Klarje គឺជានិយោជិកសណ្ឋាគារមួយរូបដែលរស់នៅក្បែរកន្លែងដងស្ទូចបាក់មកដី និយាយថា ខ្ញុំកំពុងដេកលង់លក់ ។ វាប្រហែលជាវេលាម៉ោង ៧ និង ៣០នាទីព្រឹក ពេលដែលភាពរំញ័រចេញពីអគារធ្វើឲ្យខ្ញុំភ្ញាក់ ហើយនិងមានសំឡេងខ្លាំងមួយចេញពីអគារ។
លោកបន្តថា ខ្ញុំគិតថា វាប្រហែលជារញ្ជួយដីហើយ ដោយសារតែខ្ញុំធ្លាប់ឆ្លងកាត់អារម្មណ៍បែបនេះ ពេលកើតមានរញ្ជួយដី។
នាយកដ្ឋាននគរបាលក្រុងញូវយ៉ក(NYPD) និយាយនៅលើបណ្តាញព័ត៌មានសង្គម Xដែលជាអតីតបណ្តាញព័ត៌មានសង្គម Twitterថា ឧបទ្ទេវហេតុនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៧ និង ៣០នាទីព្រឹកនៅលើរុក្ខវិថីទី ១០ និងរុក្ខវិថីទី ១១ជិតសង្កាត់ Hudson Yards។
NYPD បានជំរុញឲ្យប្រជាពលរដ្ឋជៀសវាងការធ្វើដំណើតទៅកាន់ទីនោះ ស្របពេលដែលរថយន្តសង្រ្គោះបន្ទាន់ បិទផ្លូវជុំវិញកន្លែងកើតហេតុ ហើយការកកស្ទះចរាចរណ៍បានកើតឡើងនៅលើផ្លូវក្រោមដី Lincoln Tunnelឆ្ពោះទៅកាន់ រដ្ឋ New Jersey៕