ព្រះអង្គម្ចាស់ Harry នឹងទ្រង់ចង់ដឹងថា តើបណ្តឹងប្រឆាំងនឹងក្រុមរបស់លោក Murdoch នៅចក្រភពអង់គ្លេស អាចឡើងសវនាការបានដែរឬទេ

2023/07/28 05:46:56 am        344

ព្រះអង្គម្ចាស់ Harry នឹងទ្រង់ចង់ជ្រាប នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) នេះថា តើបណ្តឹងរបស់ទ្រង់ប្រឆាំងនឹងក្រុមសារព័ត៌មានចក្រភពអង់គ្លេសរបស់លោក Rupert Murdoch អាចទទួលបានការកាត់ក្ដីដែរ ឬអត់ ដោយបណ្ដឹងនោះ ទ្រង់បានចោទប្រកាន់ពីបទលួចស្តាប់ទូរស័ព្ទ និងសកម្មភាពខុសច្បាប់ផ្សេងទៀត។

ព្រះអង្គម្ចាស់ Harry ដែលជាព្រះរាជបុត្រាពៅរបស់ព្រះមហាក្សត្រ Charles កំពុងប្តឹងស្ថាប័នសារព័ត៌មាន News Group Newspapers (NGN) នៅតុលាការកំពូលក្នុងទីក្រុងឡុងដ៍ ជុំវិញអំពើខុសច្បាប់ជាច្រើនដែលព្រះអង្គមានព្រះបន្ទូលថា ត្រូវបានធ្វើឡើងដោយអង្គភាពសារព័ត៌មានរបស់ខ្លួនគឺសារព័ត៌មាន The Sun និងអង្គភាពសារព័ត៌មានដែលលែងដំណើរការហើយ News of the World គិតចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០១៦។

កាលពីខែមេសា អង្គភាព NGN (NWSA.O) បានស្វះស្វែងរកឲ្យមានការដកពាក្យបណ្តឹងចេញ ដោយលើកហេតុផលថា ករណីនេះគួរតែត្រូវបានប្ដឹងឲ្យឆាប់ៗជាងនេះ។ ចៅក្រមលោក Timothy Fancourt នឹងប្រកាសសាលក្រម នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ថាតើបណ្ដឹងនេះ អាចបន្តដំណើរការសវនាករ ដែលនឹងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំក្រោយ ឬយ៉ាងណា។

ក្នុងឆ្នាំ២០១២ ក្រុមអ្នកសារព័ត៌មាននេះ បានចេញការសុំអភ័យទោសទទួលកំហុស សម្រាប់ការលួចស្តាប់យ៉ាងទូលំទូលាយ ពីសំណាក់អ្នកសារព័ត៌មានរបស់អង្គភាព News of the World ដែលលោក Murdoch ត្រូវបង្ខំចិត្តបិទ ចំពេលមានប្រតិកម្មខ្លាំង ប៉ុន្តែក្រុមតំណាងនោះបដិសេធរាល់ការចោទប្រកាន់ថា មិនមានការធ្វើខុសណាមួយ ដោយបុគ្គលិករបស់សារព័ត៌មាន The Sun នោះទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm