ប្រទេសរុស្ស៊ីកំពុងទន្ទឹងរង់ចាំធ្វើការជាមួយនឹងរដ្ឋាភិបាលថ្មីនាពេលខាងមុខ ដែលដឹកនាំដោយឯកឧត្ដម ហ៊ុន ម៉ាណែត

2023/07/28 06:29:35 pm        88

ភ្នំពេញ៖ ស្ថានទូតទូតរុស្ស៊ីប្រចាំកម្ពុជា បានបង្ហាញការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការ​ជា​មួយរាជរដ្ឋាភិបាលថ្មី ដែលនឹងត្រូវបន្តដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាម​ជា​នាយករដ្ឋមន្រ្ដីថ្មី​នៃប្រទេសកម្ពុជា​នាពេលខាងមុខនេះ។

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តី ហើយ​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិ​ទី៧​នេះ តំណាងស្ថានរុស្ស៊ីប្រចាំកម្ពុជា ថ្លែងប្រាប់ BTV News ឲ្យដឹងថា រុស្ស៊ី និងកម្ពុជាមានទំនាក់ទំនង​មិត្តភាពយូរអង្វែងណាស់មកហើយ ដែលភាគីទាំងពីរបាននឹងកំពុងបន្តការអភិវឌ្ឍលើគ្រប់វិស័យ។ ស្ថានទូតរុស្ស៊ីបន្តថា​ ក្នុងពេលរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រទេសរុស្ស៊ីមើលឃើញថាបាន​ឆ្លុះបញ្ចាំង​ការបន្តជំរុញ​កិច្ច​សន្ទនា​ជាពហុភាគី។

ជាមួយនឹងការត្រៀមឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់ឯកឧត្តម ហ៊ុន ម៉ាណែតនេះ ស្ថានទូតរុស្ស៊ី បានបញ្ជាក់ថា៖ «ប្រទេសរុស្ស៊ី កំពុងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាលថ្មី ​ដែលត្រូវបានរំពឹងថា នឹងបង្កើតនៅខែក្រោយ​ ក្រោមការដឹកនាំ​របស់ឯកឧត្តម ហ៊ុន ម៉ាណែត ​ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ​មិនថា​ជាទំនាក់ទំនងរវាងជំនាន់ផ្សេងគ្នា និងសម្រាប់ជាផល​ប្រយោជន៍នៃប្រទេសទាំងពីរ»។

លើសពីនេះស្ថានទូតរុស្ស៊ី ​បន្ថែមថា​ បន្ទាប់ពីការបោះឆ្នោតរដ្ឋសភា ​ប្រទេសរុស្ស៊ី​បានអះអាងជាថ្មីនូវ​ចេតនា​របស់ខ្លួនក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព​ដែលមានស្រាប់ ក្នុងការគោរពគ្នា​ទៅវិញទៅមក ​និងកិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ។

សូមជម្រាបថា ក្រោយការប្រកាសជាផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន អំពីការលាលែង​ពី​តំណែង​នាយករដ្ឋមន្រ្ដី ​និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវចូលកាន់តំណែង​នាពេល​ដ៏ខ្លីខាងមុខនេះ មហាជនជាតិ ​និងអន្តរជាតិ​ បានប្រកាសគាំទ្រយ៉ាង​ពេញ​ទំហឹងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការកាន់តំណែង​ជា​នាយករដ្ឋមន្រ្តីថ្មីសម្រាប់​អាណត្តិ​ទី៧នេះ ​ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា​ ពង្រឹងសុខសន្តិភាពកាន់តែ​រឹងមាំ​បន្តទៅមុខទៀត៕អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        180
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        156
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm