អ្នកវិភាគបង្ហាញសុទិដ្ឋិនិយម និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា

2023/07/28 06:40:48 pm        263

ភ្នំពេញ៖ ក្រុមអ្នកវិភាគចាស់វស្សានៅក្នុងប្រទេសកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម និងការគាំទ្រ​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា នាពេលខាង​មុខនេះ ដោយ​ក្រុមអ្នកវិភាគមើលឃើញថា ប្រទេសកម្ពុជាពោរពេញទៅដោយធនធាន​មនុស្សវ័យក្មេង ដូច្នេះការរៀបចំរាជរដ្ឋាភិបាលមួយ​ដែលមានថ្នាក់ដឹកនាំវ័យក្មេង គឺបានបង្ហាញតុល្យភាព​ជាមួយប្រជាពលដ្ឋរបស់ខ្លួន។

លោកបណ្ឌិត គិន ភា ក្នុងនាមជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និងជាអ្នកវិភាគ​បញ្ហាសង្គម នយោបាយមើលឃើញថា «ការបន្តវេនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រទេសកម្ពុជា​នាសតវត្សរ៍ទី២១»។

លោកលើកឡើងថា ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សម្តេចតេជោ ហ៊ុន សែន នារសៀល​ថ្ងៃទី២៦ ខែកក្កដានេះ បានបង្កើតនូវភាពច្បាស់លាស់មួយនៃផែនការបន្តវេន​ដែលរៀបចំឡើង​យ៉ាងល្អឥតខ្ចោះរបស់គណបក្សប្រជាជនកម្ពុជា ​ដោយគោរពទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង​របស់គណបក្ស និងគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្របតាមគោលការណ៍​លទ្ធិប្រជាធិបតេយ្យផងដែរ។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ​និងជាអ្នកវិភាគសង្គមនយោបាយ បានស្វាគមន៍នៅការបន្តវេន​ថ្នាក់ដឹកនាំ ដែលបានជ្រើសរើសឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីថ្មីនៅក្នុងអាណត្តិថ្មីនេះ។ លោកមានមានសុទិដ្ឋិនិយមថា ប្រទេសកម្ពុជា​ពោរពេញទៅដោយធនធានមនុស្សវ័យក្មេង ដូច្នេះ​ការរៀបចំ​រដ្ឋាភិបាលមួយដែលមានថ្នាក់ដឹកនាំវ័យក្មេង គឺជាបង្ហាញតុល្យភាព​ជាមួយប្រជាពលដ្ឋរបស់ខ្លួន។

ចំណែលោក ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគឯករាជ្យ បានមើលឃើញថា ​បើគិតថា ទំពាំងស្នង​ឬស្សីនោះ ប្រទេសកម្ពុជានឹងទទួលបានឬស្សីមកទៀត ដែលនេះបង្ហាញថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អាចដឹកនាំប្រទេសកម្ពុជា​មិនចាញ់សម្ដេចតេជោ ហ៊ុន សែន ដែរ។

សូមជម្រាបថា នៅសល់រយៈពេលប្រមាណ ៣ សប្ដាហ៍ទៀតប៉ុណ្ណោះ ក្រោយកិច្ចប្រជុំរដ្ឋសភាជាតិ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣នេះ គណៈរដ្ឋមន្រ្ដីថ្មីនឹងត្រូវប្រកាសចូលកាន់​តំណែងហើយ​ពេលនោះ​ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្ដីរបស់​ប្រទេសកម្ពុជា​ជា​ផ្លូវការផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        187
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        160
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm