គ្រួសារមានបណ្ណសមធម៌ជឿជាក់ថា រដ្ឋាភិបាលថ្មីនៅតែបន្តគិតគូរជួយឧបត្ថម្ភគាំពារពលរដ្ឋជីវភាពក្រីក្រ

2023/07/28 06:48:46 pm        237

ភ្នំពេញ៖ ក្រុមគ្រួសារក្រីក្រ មានបណ្ណសមធម៌ បច្ចុប្បន្នកំពុងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា។ អត្ថប្រយោជន៍ទាំងនោះបូករួមទាំងការព្យាបាលនៅគ្រប់មន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងបូករួមទាំងការទទួលបានថវិកាឧបត្ថម្ភជាប្រចាំខែផងដែរ។

ស្របពេលការទទួលបានការជួយជាច្រើនពីរាជរដ្ឋាភិបាល​ ក្រុមគ្រួសារក្រីក្រនៅតែជឿជាក់ថា រាជរដ្ឋាភិបាលថ្មី ​ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំថ្មី គឺនៅតែបន្តអ្វីដែលរាជរដ្ឋាភិបាលចាស់​បាននឹង​កំពុងជួយដល់ពួកគេ និងបង្កើនការយកចិត្តទុកដាក់បន្ថែមផងដែរ។

រយៈពេលប្រមាណ១ខែខាងមុខទៀតនេះ ​កម្ពុជានឹងមានរាជរដ្ឋាភិបាលថ្មីកើតឡើង ជាមួយនឹង​នាយករដ្ឋមន្រ្តីថ្មីផងដែរ។ នាយករដ្ឋមន្រ្តីថ្មី គឺឯកឧត្តម ហ៊ុន ម៉ាណែត ​កូនប្រុសច្បងរបស់ សម្ដេចតេជោ ហ៊ុន សែន។

សម្រាប់រាជរដ្ឋាភិបាលថ្មីដែលត្រៀមនឹងបង្កើតឡើងនេះ ត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជឿជាក់ និងផ្ដល់ទំនុកចិត្តចំពោះការដឹកនាំប្រទេស ដែលអាចបន្តរក្សាសុខសន្តិភាព ការរីកចម្រើន និងការគិតគូដល់ប្រជាពលរដ្ឋគ្រប់រូប។

សម្រាប់ប្រជាពលរដ្ឋក្រីក្រមានបណ្ណសមធម៌ ដែលអាចចាត់ទុកថាជាក្រុមងាយរងគ្រោះ បង្ហាញការជឿជាក់ថា រាជរដ្ឋាភិបាលថ្មី ថ្នាក់ដឹកនាំថ្មី នឹងបន្តគាំទ្រយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់ពួកគេ ​ដូចអ្វីដែលពួកគេកំពុងទទួលបានក្នុងពេលបច្ចុប្បន្ន។ អត្ថប្រយោជន៍ដែលពួកគេទទួលបាននៅពេលនេះ គឺទទួលបានសេវាព្យាបាលដោយមិនគិតថ្លៃ និងការទទួលបានថវិកាជាប្រចាំខែផងដែរ។

រាជរដ្ឋាភិបាលថ្មីនេះ កើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះ​ក្នុង​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧។ ទោះមានការផ្លាស់ប្ដូរ សមាសភាព​នាយករដ្ឋមន្រ្តីថ្មីក្ដី សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងក្នុងការបើកយុទ្ធនាការឃោសនាបោះឆ្នោតថា​ គណបក្សប្រជាជនកម្ពុជា ដាក់​ចេញកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ ចំណុច ក្នុងកម្មវិធីនយោបាយរបស់រាជ​រដ្ឋាភិបាល​នីតិកាលទី ៧។ ចំណុចអាទិភាពទាំង ៦នេះ ក៏មានចំណុចមួយចំនួនផ្តោតលើ ក្រុមពលរដ្ឋងាយរងហានិភ័យផងដែរ។ ជាក់ស្ដែង នឹងមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រមាណជាង ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា

និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ រីឯចំណុចសំខាន់មួយទៀត គឺបញ្ជាក់ពី ការធ្វើ​ស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ​នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមាន​គ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្ដល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូន​ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ​ទៅតាមស្ថានភាពជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន ទូទាំងប្រទេស ដែលនឹងគ្របដណ្តប់លើប្រជាជនសរុបប្រមាណ ៤,៣លាននាក់។

ចំពោះផ្នែកសុខាភិបាលវិញ ក៏នៅបន្តផ្ដល់ការព្យាបាលជូនគ្រួសារក្រីក្រក្រីក្រ ងាយរងហានិភ័យ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល៕ អត្ថបទ៖ គឹមហុក 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        141
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm