សមត្ថកិច្ចអំពាវនាវដល់អ្នកដំណើរលើផ្ទៃសមុទ្រ ស្ដាប់តាមការណែនាំពីធាតុអាកាសប្រែប្រួល

2023/07/28 08:08:24 pm        473

ព្រះសីហនុ៖ នៅកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីសុវត្ថិភាព សមត្ថកិច្ច បន្ដអំពាវនាវដល់អ្នកប្រកបអាជីវកម្ម ឬអ្នកដំណើរលើផ្ទៃសមុទ្រ​ ចូលរួមសហការស្ដាប់ និងអនុវត្ដតាមការណែនាំពីធាតុអាកាស ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ​នៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ​ព្រមទាំងរលកសមុទ្រ​មាន​កម្ពស់ខ្ពស់!។ នេះគឺជា សេចក្តីជូនដំណឹងឱ្យមានការប្រុងប្រយ័ត្នពីស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣) របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ តែថ្ងៃនេះមេឃស្រឡះ អាកាសធ្លាក់ខ្យល់ ប៉ុន្ដែមិនសូវប៉ះពាល់​ដល់ចរាចរណ៍លើផ្ទៃសមុទ្រទេ ទោះបីធាតុអាកាសថ្ងៃនេះល្អប្រសើរក្ដី ក៏​សមត្ថកិច្ច នៅ​តែបន្ដប្រុងប្រយ័ត្នខ្ពស់ (ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ពាក់អាវពោងសុវត្ថភាព) និងអំពាវនាវឱ្យមានការចូលរួមសហការស្ដាប់ ​និងអនុវត្តតាមការណែនាំ (ការផ្អាកចរាចរបណ្ដោះអាសន្នលើផ្ទៃសមុទ្រ) ពីធាតុអាកាសអាប់អួរ ពិសេសប្រជានេសាទ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ទាក់ទិនទៅនឹងការប្រែប្រួលធាតុអាកាសនេះ បានរំខាននិងធ្វើឱ្យប៉ះពាល់ដល់រស់នៅ និងការធ្វើដំណើររបស់សាធារណជនផងដែរ ពិសេសការធ្វើដំណើរលើផ្ទៃសមុទ្រ តែទោះជាយ៉ាង​ណាក្ដីក៏មានពេលខ្លះធាតុអាកាសប្រសើរបន្ដិចនៅការចរាចរជលយានដឹកជញ្ជួនភ្ញៀវទៅមកតាមបណ្ដាកោះ គឺនៅដំណើរបាន ដោយមានការប្រុងប្រយ័ត្នជានិច្ច​និងសហការជាមួយសមត្ថកិច្ចជាប្រចាំ (ពាក់អាវពោងសុវត្ថិភាព និងពិនិត្យតាមដានតាមគោលដៅ ដីគោក កណ្ដាល និងដីកោះ)។ ការធ្វើដំណើរតាមផ្លូវទឹកនៅដំណើរការធម្មតា មិនផ្អាកទេ តែក៏មិនសូវមានភ្ញៀវដែរ ដោយសារភ្ញៀវបានដឹងពីសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម។ នេះជាការបញ្ជាក់ប្រាប់ពី លោក ម៉ុត ភារី ជំនួយការសមាគមភ្នាក់ងារ​ដឹកជញ្ជួន​ទេសចរណ៍​ជលយាន​ ខេត្ដព្រះសីហនុ។

ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គ​ភាគ​ខាងលើ កាត់ប្រទេសថៃ ឡាវ ​និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុង​និរតីក្នុង​កម្រិតមធ្យម។ ឯនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ​ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរី បានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិន​ក្នុង​ចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់។ នេះជាការបញ្ជាក់ឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម៕


អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm       
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        30
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm