គ្រូពេទ្យខ្មែរ-អូស្រ្តាលី ផ្តល់ការព្យាបាលជំងឺទឹកដក់ក្នុងភ្នែកជូនប្រជាពលរដ្ឋ នៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត

2023/07/28 08:53:47 pm        444

ភ្នំពេញ៖ ផ្នែកចក្ខុរោគ នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្រ្តាលី បានផ្តល់ការពិនិត្យ និងព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ​ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែកក្កដា និងចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១១ខែ សីហា ឆ្នាំ២០២៣។

ក្រុមគ្រូពេទ្យនៃប្រទេសទាំងពីរផ្តល់ការពិនិត្យ ព្យាបាលជំងឺភ្នែក ដែលបណ្តាលមកពីការប៉ះពាល់​ប្រព័ន្ធប្រសាទភ្នែក ដូចជាការបាត់បង់គំហើញដោយ​មិនដឹងមូលហេតុ​ ឬក្រោយការប៉ះទង្គិចក្បាល ការបាត់បង់ផ្នែកណាមួយ នៃការមើលឃើញ ភ្នែកស្រលៀង ត្របកភ្នែកធ្លាក់ ឬទាញឡើងទៅលើ ឬញាក់ខុសធម្មតា ​និងជំងឺទឹកដក់ក្នុងភ្នែក។

បើតាមលោកវេជ្ជបណ្ឌិត ឈួរ ឡុង ឯកទេសផ្នែកចក្ខុរោគ និងជានាយផ្នែកចក្ខុរោគ នៃមនី្ទរពេទ្យ​មិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ យើងបានផ្តល់សេវាពិគ្រោះ វះកាត់ អ្នកជំងឺភ្នែក​គ្រប់ប្រភេទ ព្រោះថានៅផ្នែកចក្ខុរោគនេះ​ យើងមានក្រុមគ្រូពេទ្យគ្រប់ឯកទេសទាំងអស់។ ដូច្នេះយើងមានលទ្ធភាពគ្រប់គ្រាន់ ​ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះ​ ផ្នែកចក្ខុរោគ មានគ្រូពេទ្យ ចំនួន១៩នាក់ ក្នុងនោះ១៦នាក់ ​មានឯកទេសជាន់ខ្ពស់ និងមាន​បន្ទប់ដាច់ដោយឡែក ចំនួន៧ និងបន្ទប់ធំ១ សម្រាប់អ្នកជំងឺសម្រាករួម។

ទន្ទឹមនឹងនោះលោកវេជ្ជបណ្ឌិត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ថែទាំ​សុខភាពភ្នែកឲ្យ​បានល្អ ​ក្នុងករណីមានសញ្ញាអ្វីមួយមិនធម្មតា​ ត្រូវប្រញាប់​មកទទួលសេវាពិនិត្យ ព្យាបាល​ឲ្យបានទាន់ពេលវេលា ​ក៏ដូចជាអ្នកកើតជំងឺទឹកនោមផ្អែម​ ត្រូវតែម​កពិនិត្យបាតភ្នែក ​កុំរងចាំរហូត​ដល់​មានសញ្ញាងងឹតភ្នែក ​ឬស្រវាំងភ្នែកនោះទេ​ ជួន​កាលវាអាចយឺតពេល។ ​ដូច្នេះត្រូវតែ​មកពិនិត្យមុន ​ដើម្បីឲ្យក្រុមគ្រូពេទ្យបានដឹងពីស្ថានភាពរបស់អ្នកជំងឺ៕អត្ថបទ រដ្ឋា


 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        104
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        209
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm