អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៧ កក្កដា) ថា លោកបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារស្តីទីលោកស្រី Julie Su ចេញការជូនដំណឹងអំពីគ្រោះថ្នាក់កម្ដៅ ដោយបញ្ជាក់ច្បាស់ថា កម្មករត្រូវមានការការពារទាក់ទងនឹងកម្ដៅនៅពេលដែលសីតុណ្ហភាពកើនឡើងទូទាំងប្រទេស។

លោក Biden ក៏បាននិយាយនៅឯសេតវិមានផងដែរថា សេវាកម្មព្រៃឈើរបស់សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ១ពាន់លានដុល្លារដើម្បីជួយបណ្ដាទីប្រជុំជននិងទីក្រុងនានាដាំដើមឈើ ដើម្បីទប់ទល់នឹងកម្ដៅផងដែរ។
រលកកម្ដៅកាន់តែខ្លាំងបានវាយប្រហារភាគខាងកើតសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យមានការព្រមានអំពីគ្រោះថ្នាក់ដែលបង្កដោយកម្ដៅ និងសំណើម ដែលហក់ឡើងនៅថ្ងៃចុងក្រោយនៃខែកក្កដា ដែលជាខែក្ដៅបំផុតកម្រិតបំបែកកំណត់ត្រាពិភពលោកនេះ។
សេវាកម្មអាកាសធាតុជាតិ បាននិយាយថា ប្រជាជនអាមេរិកំពុងស្ថិតនៅក្រោមការឃ្លាំមើល និងការព្រមានដោយសីតុណ្ហភាព និងកម្រិតសន្ទស្សន៍កំដៅលើសពី ១០០អង្សាហ្វារិនហៃ (៣៧,៨អង្សាសេ) នៅក្នុងការព្យាករណ៍រហូតដល់យ៉ាងហោចណាស់ថ្ងៃសៅរ៍។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានកំណត់ជាខែដែលមានសីតុណ្ហភាពក្ដៅបំផុតក្នុងពិភពលោក៕
