អាហ្វ្រិក៖ ប្រធានសហភាពអាហ្វ្រិក បានអំពាវនាវដល់រុស្ស៊ីឲ្យស្វែងរកផ្លូវមួយចំពោះអ្វីដែលោកហៅថា ជាសន្តិសហវិជ្ជមានជាមួយអ៊ុយក្រែន។
ប្រធានសហភាពអាហ្វ្រិក លោក Azali Assoumani ជាប្រធានាធិបតីប្រទេសប្រជុំកោះកូម៉ូរ៉ូស បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសន្និសីទអន្តរជាតិដែលបានមកជួបប្រជុំគ្នាបណ្តាមេដឹកនាំអាហ្វ្រិក និងប្រទេសផ្សេងទៀតនៅក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។
ដោយស្ថិតនៅលើវេទិការួមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លោក Azali បាននិយាយថារូបលោកគ្មានជម្រើអ្វីក្រៅពីកត់សំគាល់ថា អនាគតនៃភាពជាដៃគូ រុស្ស៊ី-អាហ្វ្រិក នឹងស្ថិតនៅក្រោមការគំរាមកំហែង ស្រសិនបើជម្លោះរុស្ស៊ី-អ៊ុយក្រែននៅតែបន្ត។

ការព្រួយបារម្ភអំពីវិបត្តិស្បៀងអាហារដែលអាចកើតមាន បានកើតឡើងចាប់តាំងពីកាលពីសប្តាហ៍មុន រុស្ស៊ីបានប្រកាសការដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅ។
លោកពូទីន ថ្លែងថា រុស្ស៊ីអាចបំពេញបានយ៉ាងល្អនូវកង្វះចន្លោះដែលកើតមានក្រោយការដកខ្លួនចេញពីគ្រាប់ធញ្ញជាតិអ៊ុយក្រែន ពីទីផ្សារពិភពលោក ទាំងការលក់គ្រាប់ធញ្ញជាតិរបស់ខ្លួន ទាំងការផ្ទេរដោយមិនបង់ប្រាក់ទៅឲ្យបណ្តាប្រទេសត្រូវការបំផុតនៅអាហ្វ្រិក។
ការថ្លែងលើកឡើងរបស់លោក ពូទីន អាចត្រូវបានចាត់ទុកថា ជាការប៉ុនប៉ងដើម្បីបញ្ចុះបញ្ចូលប្រទេសអាហ្វ្រិកជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់លោកដើម្បីទប់ទល់ប្រទេសលោកខាងលិច៕