លោក​ប្រធានាធិបតី​ Joe Biden ស្ទាក់ស្ទើរ​ក្នុង​ការ​ជំរុញ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា​នៅ​មជ្ឈិមបូព៌ា​

2021/05/20 06:31:26 pm        101

​អាមេរិក៖ ខណៈ​ដែល​ការ​ប្រឈម​នឹង​សម្ពាធ​ពី​អន្តរជាតិ ​និង​នយោបាយ​ចេះតែ​កើន​ឡើង លោក​ប្រធានាធិបតី​អាមេរិក Joe Biden កំពុង​ផ្លាស់ប្ដូរ​ពី​ការទូត​ដ៏​ម៉ឺងម៉ាត់ ​ទៅជា​ការ​អំពាវនាវ​ជា​សាធារណៈ​ឲ្យ​បញ្ចប់​ការវាយប្រហារ​ដោយ​មី​ស៊ី​ល ​ដែល​នៅតែ​បន្ត​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហា​ម៉ាស់​ក្នុង​តំបន់​ហ្គា​ហ្សា ​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​រាប់​រយ​នាក់​។​

​លោក Biden បាន​ប្រើ​ភាសា​កាន់តែ​ប្រយ័ត្នប្រយែង​ជាង​មុន អំឡុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu កាលពី​ថ្ងៃ​ពុធ​ដោយ​និយាយ​ថា លោក​រំពឹង​ថា ​អ៊ីស្រាអែល​នឹង​បញ្ចប់​ស្ថានភាព​ដ៏​យ៉ាប់យ៉ឺន​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ ​របស់​សហរដ្ឋអាមេរិក ឆ្លើយ​តប​​វិញ​នឹង​ប្ដេជ្ញា​បង្កើន​យុទ្ធនាការ​វាយប្រហារ​ដោយ​យោធា ​ឆ្ពោះ​ទៅ​មុខ​កាន់​តែ​ខ្លាំង​ក្នុង​តំបន់​ហ្គា​ហ្សា​។​

​ជាមួយគ្នា​នោះ​ដែរ ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​នៅតែ​បន្ត​បាញ់​ផ្លោង​គ្រាប់​រ៉ូ​កែ​ត រហូតមក​ដល់​ពេល​នេះ និង​មាន​សញ្ញា​មួយទៀត​បង្ហាញ​ពី​ជម្លោះ​កាន់តែ​រីកធំឡើង ដោយក្រុម​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​លី​បង់បាន​បាញ់​រ៉ូ​កែ​ត​ហ្វូង​ ចូល​ទៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល​ភាគ​ខាងជើង​។ នេះ​មិន​មែន​ជា​កន្លែង​ដែល​លោក Biden សង្ឃឹម​ថា​នឹង​បង្កើត​ពេលវេលា​ និង​ឥទ្ធិពល​របស់​លោក​ឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        7
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm