នាយករដ្ឋមន្ត្រីស៊ុយអែត បារម្ភអំពីគម្រោងបន្តដុតគម្ពីរកូរ៉ានបន្ថែមទៀត

2023/07/28 11:33:21 pm        100

នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) ថា លោកមាន«ការបារម្ភយ៉ាងខ្លាំង» អំពីផលវិបាកនានា ប្រសិនបើបាតុកម្មមានកាន់តែច្រើនឡើងៗ ដែលសម្ដែងការប្រមាថដល់គម្ពីរកូរ៉ាននោះ ស្របពេលកំហឹងរបស់ពលរដ្ឋម៉ូស្លីម កាន់តែកើនឡើងដែរ ចំពោះការវាយប្រហារជាបន្តបន្ទាប់លើសៀវភៅពិសិដ្ឋរបស់អ្នកកាន់សាសនាអ៊ីស្លាមនេះ។

ការបំពានលើគម្ពីរកូរ៉ាន នៅក្នុងប្រទេសស៊ុយអែត និងដាណឺម៉ាក បានធ្វើឲ្យប្រទេសម៉ូស្លីមជាច្រើនផ្ទុះកំហឹង ក្នុងនោះរួមទាំងប្រទេសទួរគី ដែលការគាំទ្ររបស់ប្រទេសនេះ ជួយស៊ុយអែតឲ្យបានចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលជាបំណងប្រាថ្នារបស់ទីក្រុង Stockholm បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។

លោក Kristersson បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ុយអែត TT ថា សំណើជាច្រើនថែមទៀត ត្រូវបានដាក់ទៅនគរបាល ដើម្បីសុំអនុញ្ញាតធ្វើបាតុកម្ម ដែលជាការគ្រោងប្រមូលផ្ដុំ ដើម្បីប្រមាថមើលងាយដល់គម្ពីរកូរ៉ាន។ លោកបាននិយាយថា៖ «ប្រសិនបើអ្នកស្នើសុំទាំងនោះ ត្រូវបានអនុញ្ញាតនោះ ថ្ងៃណាមួយ យើងនឹងប្រឈមជាមួយហានិភ័យយ៉ាងជាក់លាក់ ដែលរឿងរ៉ាវធ្ងន់ធ្ងរកើតឡើង។ ខ្ញុំបារម្ភយ៉ាងខ្លាំងអំពីអ្វីដែលអាចនាំឲ្យកើតរឿងរ៉ាវធ្ងន់ធ្ងរនោះ»។

តែយ៉ាងណាក្ដី លោកនាយករដ្ឋមន្ត្រី Kristersson បានបញ្ជាក់ថា ការសម្រេចថា តើត្រូវផ្តល់ការអនុញ្ញាតឲ្យមានបាតុកម្ម ឬអត់នោះ គឺអាស្រ័យលើនគរបាល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ស្ថានទូតស៊ុយអែតនៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ត្រូវបានលុកលុយ និងបានយកភ្លើងដុតពីសំណាក់ក្រុមអ្នកតវ៉ា ដែលខឹងសម្បា ចំពោះការដុតកូរ៉ានដែលបានគ្រោងទុក។

ប្រទេសដាណឺម៉ាក និងស៊ុយអែត បាននិយាយថា ពួកគេមិនពេញចិត្ត ចំពោះទង្វើដុតគម្ពីរកូរ៉ាននេះទេ ប៉ុន្តែមិនអាចទប់ស្កាត់សកម្មភាពនោះបាន ដោយសារអ្នកប្រព្រឹត្តស្ថិតនៅក្រោមច្បាប់ការពារសិទ្ធិបញ្ចេញមតិ ហើយស៊ុយអែតបានចោទប្រកាន់ប្រទេសឯទៀត ដូចជារុស្ស៊ីជាដើម ថាបានរៀបឧបាយកលបង្កើតវិបត្តិ ដើម្បីបំផ្លាញផលប្រយោជន៍ និងប្រឹងប្រែងរបស់ខ្លួន ដើម្បីចូលរួមជាមួយអង្គការ NATO៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm