ខណៈដែលប្រេងរុស្ស៊ីឡើងហួសកម្រិតការរឹតត្បិតតម្លៃរបស់ក្រុមប្រទេសG7 សហរដ្ឋអាមេរិកសម្លឹងមើលការអនុវត្តវិធានការត្រជាក់

2023/07/28 11:40:34 pm        262

ប្រភពនិងអ្នកជំនាញ បាននិយាយថា រដ្ឋបាលលោកបៃដិន ត្រៀមនឹងបង្កើនការផ្សព្វផ្សាយទៅកាន់ក្រុមហ៊ុនពាណិជ្ជកម្មលោកខាងលិច ក្រុមហ៊ុនធានារ៉ាប់រង និងម្ចាស់នាវាដឹកប្រេង ដើម្បីរំលឹកពួកគេឲ្យគោរពតាមការទប់តម្លៃរបស់ក្រុមប្រទេសG7 លើប្រេងរុស្ស៊ី ខណៈដែលការជួញដូរប្រេងឆៅលើសពីកម្រិតដែលបានកំណត់នោះ។

វិធីសាស្រ្តនេះ ឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការលើកទឹកចិត្តអ្នកទិញឲ្យប្រកាន់ខ្ជាប់នូវតម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែល ដែលបានដាក់កាលពីខែធ្នូឆ្នាំមុនលើការនាំចេញប្រេងឆៅរុស្ស៊ីពីសមុទ្រដោយ G7 សហភាពអឺរ៉ុប និងអូស្ត្រាលីក្នុងការសងសឹកចំពោះសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។

ពួកគេបាននិយាយថា រដ្ឋបាលនេះ ត្រូវបានគេរំពឹងថា នឹងប្រើយុទ្ធសាស្ត្រ «ទន់ភ្លន់» ជំនួសឲ្យការគំរាមកំហែងទូទៅនៃការអនុវត្តដ៏តឹងរ៉ឹងលើអ្នកបំពានដែលមានសក្តានុពល ព្រោះថា វាអាចប៉ះពាល់ដល់ទីផ្សារថាមពល។

ប្រភពដែលដឹងពីការគិតរបស់រដ្ឋបាលលោកបៃដិន បាននិយាយថា៖«ទំនោរដំបូងរបស់រតនាគារ គឺត្រូវទន់ភ្លន់មិនមែនបង្ខិតបង្ខំអ្នកដឹកប្រេង និងនាវាដឹកប្រេងឲ្យអនុវត្តទេ ប៉ុន្តែបង្ខំដោយស្ងាត់ៗ តាមរយៈលិខិត និងតាមទូរស័ព្ទ»។

ប្រភពដដែល បាននិយាយថា មន្ត្រីអាមេរិកទំនងជានឹងបង្កើនទំនាក់ទំនងជាមួយបណ្តាក្រុមហ៊ុនពាណិជ្ជកម្ម ម្ចាស់នាវាដឹកប្រេង ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកដទៃទៀត ដោយរំឭកពួកគេថា ប្រសិនបើសេវាកម្មដែន  សមុទ្រភាគខាងលិច ត្រូវបានប្រើប្រាស់ ភ័ស្តុតាងបញ្ជាក់ត្រូវតែរក្សាទុកបង្ហាញថា ប្រេងរុស្ស៊ី ត្រូវបានទិញក្រោមតម្លៃ៦០ដុល្លារ។

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm