អូស្ត្រាលីមានទំនុកចិត្តទិញបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីអាមេរិក ខណៈរដ្ឋមន្ត្រីការពារជាតិ និងការបរទេស ជួបប្រជុំគ្នា

2023/07/29 12:11:13 am        256

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយដោយមានទំនុកចិត្តថា កិច្ចព្រមព្រៀងដើម្បីឲ្យសហរដ្ឋអាមេរិកព្រមលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់អូស្ត្រាលី បានវិលត្រឡប់មកលើផ្លូវវិញហើយ មុនពេលមានកិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២ នៅថ្ងៃសុក្រ (ថ្ងៃទី២៨ ខែកក្កដា) នេះ។

សមាជិកសភាគណបក្សសាធារណរដ្ឋចំនួន ២៥នាក់ បានប្រាប់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) ថា ផែនការលក់នាវាមុជទឹកវាយប្រហារ ៣គ្រឿងទៅឲ្យប្រទេសអូស្ត្រាលី ក្រោមកិច្ចព្រមព្រៀងដៃគូ AUKUS នឹង«ធ្វើឲ្យកងនាវាអាមេរិកចុះខ្សោយដែលមិនអាចទទួលយកបាន» ប្រសិនបើមិនមានផែនការច្បាស់លាស់ ដើម្បីយកមកជំនួសទេនោះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin ស្ថិតនៅក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី ដើម្បីចូលរួមវេទិកាពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអូស្ត្រាលី-សហរដ្ឋអាមេរិក (AUSMIN) ដែលវឌ្ឍនភាពលើកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ សន្តិសុខក្នុងតំបន់ និងថាមពលស្អាត នឹងក្លាយជាប្រធានបទចម្បង ដែលត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង។

នៅពេលត្រូវបានសួរអំពីលិខិតរបស់គណបក្សសាធារណរដ្ឋ ដែលបានកត់សម្គាល់ថា កិច្ចព្រមព្រៀង AUKUS គឺ«សំខាន់ខ្លាំងណាស់» ប៉ុន្តែមិនគួរធ្វើឲ្យកងនាវាអាមេរិកចុះខ្សោយនោះទេ លោក Albanese បានឆ្លើយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសុក្រនេះយ៉ាងខ្លីថា៖ «ខ្ញុំមានទំនុកចិត្តខ្លាំងណាស់»។

សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តផ្នែកសន្តិសុខដ៏សំខាន់របស់អូស្ត្រាលី ហើយគម្រោងរបស់កិច្ចព្រមព្រៀង AUKUS ដែលបានប្រកាសជាមួយចក្រភពអង់គ្លេសក្នុងខែមីនានោះ នឹងឃើញសហរដ្ឋអាមេរិកលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរកម្រិត US Virginia ចំនួន ៣គ្រឿង នៅដើមទសវត្សរ៍ឆ្នាំ២០៣០ មុនពេលចក្រភពអង់គ្លេស និងអូស្ត្រាលី ផលិតនាវាមុជទឹកប្រភេទថ្មី SSN-AUKUS នៅទសវត្សរ៍បន្ទាប់៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm