Liverpool ឡើងមក​លេខ ៤ វិញ​ក្រោយ​ឈ្នះ​នៅផ្ទះ Burnley ៣-០

2021/05/20 11:42:50 am        120

​បាល់ទាត់៖ ​ក្រុម​ជើងឯក English Premier League ឆ្នាំទៅ​ហង្ស​ក្រហម Liverpool បាន​ឡើង​មក​លំដាប់​លេខ ៤ ដែលជា​កៅអី​ចុងក្រោយ​មានឱកាស​លេង​នៅ Champions League រដូវ​កាល​ក្រោយបន្ទាប់ពី​ជ័យជំនះ ៣-០ នៅ​ទឹកដី Burnley​។

​​អ្នកចាត់ការ Liverpool លោក Jurgen Klopp ​បានចាត់ទុក​ជ័យជំនះ​នៅផ្ទះ Burnley​ យប់មិញ​ថា ​ជាការ​ឈ្នះ​នៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​រង់ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ចុង​សប្តាហ៍​នេះ​ដើម្បី​ធានាថា Liverpool មានមុខ​នៅ UCL ឆ្នាំក្រោយ​។ ​​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Roberto Firmino ​នៅ​នាទី​ទី៤៣ បានធ្វើអោយ Liverpool នាំមុខ​នៅ​វគ្គ​ទីមួយ ១-០ មុនពេល​ដែល Nathaniel Phillips បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​នាទី​ទី៥២ ហើយ Alex Oxlade-Chamberlain ជា​អ្នក​ស៊ុត​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី៨៨​។ ​​បី​ពិន្ទុ​នេះ​ធ្វើអោយ Liverpool ឡើង​មកឈរ​លេខ ៤ ក្នុង​តារាង​វិញ​មាន ១ពិន្ទុ​ពីក្រោម​ក្រុម​លេខ៣ Chelsea និងស្មើ​ពិន្ទុ​ជាមួយ​ក្រុម​លេខ ៥ Leicester City​។

ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​ជាការ​ប្រកួត​សប្តាហ៍​ចុងក្រោយ​បិទ​បញ្ចប់​រដូវ​កាល English Premier League ដោយក្រុម​ជើងឯក​រកឃើញ​ហើយ​គឺ Manchester City ឯ​ក្រុម​ធ្លាក់​ទាំងបី​ក៏​រកឃើញ​ដែរ​គឺ Fulham, West Brom ​និង Sheffield United នៅឡើយ​តែ​កៅអី Champions League និង Europa League ត្រូវ​សំរេច​នៅ​សប្តាហ៍​ចុងក្រោយ​នេះ​។ ​​សប្តាហ៍​ចុងក្រោយ Liverpool ត្រូវ​ទទួល Crystal Palace ស្របពេល Leicester City ទទួល Tottenham Hotspur និង Chelsea ទៅផ្ទះ Aston Villa ដោយ​ក្នុងចំណោម​បី​ក្រុម Liverpool, Chelsea និង Leicester City មានតែ​ពីរ​ទេ​ដែល​មានឱកាស​នៅ Champions League រដូវ​កាល​ក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        158
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm