រដ្ឋមន្រ្តីកសិកម្ម ស្នើមន្រ្តីឱវាទរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីព្រៃរបស់រដ្ឋ

2023/07/29 04:01:13 am        113

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាលទ្ធផលគម្រោង "Community Action for Sustainable Forest (CASFor)” នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រភពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កិច្ចប្រជុំ នៅរសៀលថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា បន្ទាប់ពីបានស្តាប់បទបង្ហាញអំពីគម្រោង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំក្រុមការងារគម្រោងត្រូវពិនិត្យលើគោលដៅ និងផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដោយត្រូវយកចិត្តទុកដាក់លើការចូលរួម និងថែរក្សាព្រៃឈើឱ្យមានប្រសិទ្ធភាពខ្ពស់ ឈរលើជំហរយុទ្ធសាស្ត្រឈ្នះៗ ដើម្បីលើកស្ទួយសហគមន៍ព្រៃឈើឱ្យមានភាពរីកចំរើន រឹងមាំ និងមានភាពម្ចាស់ការលើការគ្រប់គ្រងនិងអភិរក្ស ធ្វើឱ្យជីវភាពប្រជាជនមានភាពប្រសើរឡើង និងមាននិរន្តរភាព។

បើតាម ឯកឧត្តមរដ្ឋមន្រ្តី ការងារព្រៃឈើនេះ ចាំបាច់ត្រូវមានចូលរួម និងសហការគ្នាល្អ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានដីព្រៃរបស់រដ្ឋ និងបទល្មើសព្រៃឈើផ្សេងៗ។ លើសពីនេះទៀត ត្រូវយកចិត្តទុកគិតគូរលើការងារផ្សព្វផ្សាយទាំងការងារបច្ចេកទេស និងនយោបាយ ព្រមទាំងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។

សូមជម្រាបជូនថា គម្រោងសកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ CASFor នេះ មានគោលបំណង ដើម្បីជំរុញការគ្រប់គ្រងធនធានព្រៃឈើតាមសហគមន៍ប្រកបដោយនិរន្តរភាព និងបង្កើនកម្រិតជីវភាពរស់នៅសមស្រប ព្រមទាំងផ្តល់សេវាកម្មប្រព័ន្ធអេកូឡូស៊ីដល់សហគមន៍ក្នុងស្រុក។ គម្រោងនេះ មានរយៈពេល ៤ឆ្នាំ ដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន នៅក្នុងខេត្តគោលដៅចំនួន៤ ដែលនឹងផ្តល់ផលដល់កសិករខ្នាតតូចប្រមាណ ៨៦.០០០នាក់៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        157
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        138
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm