Juventus លើក​ពាន Coppa Italia លើក​ទី១៤ ក្រោយ​ឈ្នះ Atalanta​ វគ្គ​ផ្ដាច់ព្រ័ត្រ​

2021/05/20 06:57:01 pm        98

​បាល់ទាត់៖ ​ក្រុម​សេះបង្កង់ Juventus បាន​ក្លាយជា​ជើងឯក​ការប្រកួត​ពានរង្វាន់ Coppa Italia ជា​លើក​ទី១៤ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប និង​ជា​ពាន​ដំបូង​ក្រោម​ការដឹកនាំ​របស់ Andrea Pirlo ក្រោយ​ជ័យជំនះ ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើ Atalanta​។

​​Kulusevski​ ជា​អ្នកបើក​ការនាំ​មុខ​អោយ Juventus នៅ​នាទី​ទី៣១ តែ Atalanta​ ក៏​តាម​ស្មើ​វិញ​ក្នុង​វគ្គ​ទី១ ដដែល​នៅ​នាទី​ទី៤១ ដោយ Ruslan Malinovskyi​។ ​​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោម​ក្រសែភ្នែក​ទស្សនិកជន ៤៣០០នាក់​នៅ​កីឡដ្ឋាន​របស់​ក្លិប​ Sassuolo ​អតីត​ខ្សែប្រយុទ្ធ Fiorentina, Frederico Chiesa ជា​អ្នក​ស៊ុត​សំរេច​គ្រាប់​បាល់​ជ័យជំនះ​អោយ Juventus នៅ​នាទី​ទី៧៣ មុនពេល​ដែល Atalanta​ បាត់បង់​កីឡាករ​ម្នាក់​នៅ​នាទី​ទី៨៨ ដោយ Rafael Toloi ​ទទួលបាន​កាត​ក្រហម​។ ​​នេះ​ជា​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Coppa Italia លើក​ទី២ ក្នុងចំណោម ៣រដូវ​កាល​ចុងក្រោយ​បន្ទាប់ពី​ឆ្នាំ២០១៩ ចាញ់ Lazio នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរ​។

​​ដោយឡែក​សំរាប់​ក្របខណ្ឌ​អ៊ីតាលី Serie A វិញ​ជើងឯក​រកឃើញ​គឺ Inter Milan នៅឡើយ​បី​ក្រុម​ផ្សេងទៀត​ដែលដណ្តើម​កៅអី​នៅ UEFA Champions League មិនទាន់​ប្រាកដ​នៅឡើយ​រួមមាន Atalanta ​លេខ២, AC Milan លេខ៣, Napoli លេខ៤ និង Juventus លេខ៥​។ សប្តាហ៍​ចុងក្រោយ Atalanta ​ជួប AC Milan ខណៈ Juventus ទៅផ្ទះ Bologna និង Napoli ទទួល Verona៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        8
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        54
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm