ជនអន្តោប្រវេសន៍ ដើរឆ្លងកាត់របាំងបណ្តែតទឹកនៅព្រំដែនរដ្ឋតិចសាស់

2023/07/29 05:52:59 pm        147

តិចសាស់ ៖ សារព័ត៌មានរ៉យទ័រ បានថតវីដេអូដោយយានដ្រូនអំពីជនអន្តោប្រវេសន៍នៅជិតទីក្រុង Eagle Pass រដ្ឋតិចសាស់ កំពុងដើរឆ្លងកាត់របាំងបណ្តែតទឹកដែលដំឡើងដោយរដ្ឋនេះដើម្បីរារាំងពួកគេមិនឱ្យឆ្លងកាត់ ពីទីក្រុង Rio Grande មកកាន់សហរដ្ឋអាមេរិក។ រូបភាពនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្តឹងរដ្ឋតិចសាស់អំពីការដាក់ពង្រាយខ្សែពោង ជាផ្នែកនៃគំនិតផ្តួចផ្តើមរបស់អភិបាលរដ្ឋគណបក្សសាធារណរដ្ឋ លោក Greg Abbott ដើម្បីរារាំងជនអន្តោប្រវេសន៍មិនឱ្យចូលមកក្នុងសហរដ្ឋអាមេរិកដែលគំនិតផ្តួចផ្តើមនេះឈ្មោះថា Operation Lone Star ។

នៅក្នុងឃ្លីបវីដេអូ ជនអន្តោប្រវេសន៍អាចត្រូវបានគេមើលឃើញកំពុងជួយគ្នាដើរឆ្លងកាត់ខ្សែបន្លាលួស ខណៈ អ្នកផ្សេងទៀតដើរឆ្លងទន្លេដែលមានរបាំងពោងបណ្តែតទឹក។ បណ្តឹងរបស់ក្រសួងយុត្តិធម៌ ដែលបានប្តឹងកាលពីថ្ងៃចន្ទ ព្យាយាមឲ្យដកចេញនូវរចនាសម្ព័ន្ធ និងការរារាំងទាំងអស់ រួមមានទាំងរបាំងបណ្តែតទឹក និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដែលទាក់ទងនឹងរបាំងបណ្តែតទឹក នៅក្នុងទន្លេ Rio Grande។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានស្វាគមន៍ចំពោះបណ្តឹងនេះ និងបាននិយាយថា លោក Abbott កំពុងមានចំណាត់ការដោយមិនទទួលខុសត្រូវ។

យើងសូមអរគុណយ៉ាងខ្លាំងចំពោះប្រធានាធិបតី លោក Joe Biden ដែលបានដាក់ពាក្យបណ្តឹងលើអភិបាលរដ្ឋតិចសាស់ ដែលបានដំឡើងរបាំងពោង និងរបងលួសទាំងនេះនៅទន្លេ Rio Grande។ បន្ថែមលើរបាំងអណ្តែតទឹកនេះ គំនិតផ្តួចផ្តើម Operation Lone Star របស់លោក Abbott រួមទាំងការដាក់ពង្រាយកងឆ្មាំជាតិរាប់ពាន់នាក់និងយុទ្ធនាការដើម្បីដឹកជនអន្តោប្រវេសន៍ទៅកាន់ទីក្រុងដែលដឹកនាំដោយក្រុមប្រជាធិបតេយ្យនៅភាគខាងជើង។ ទន្ទឹមនឹងនេះ ចំនួនជនអន្តោប្រវេសន៍ដែលត្រូវបានចាប់ខ្លួន ឆ្លងកាត់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់បានធ្លាក់ចុះចាប់តាំងពីលោក Biden បានអនុវត្តគោលនយោបាយសុំសិទ្ធិជ្រកកោនថ្មីដែលមានការរឹតត្បិតកាលពីខែឧសភា។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm