លោក ភា សុ​ភ័​ក្ដ្រា ត្រឡប់​មក​កាន់​តួនាទី​ចាស់ តែ​ទទួល​បន្ទុក​ជំនាញ​ថ្មី​នៃ​ក្រុម​គោព្រៃ​កម្ពុជា​

2021/05/20 07:15:39 pm        144

​បាល់ទាត់៖ លោក ភា សុ​ភ័​ក្ដ្រា បាន​បញ្ជាក់​មូលហេតុ​មួយ​ចំនួនដែល​នាំ​ឲ្យ​ លោក​សម្រេចចិត្ត​ត្រឡប់​មក​ធ្វើ​គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ម្ដងទៀត បន្ទាប់ពី​លោក​បាន​ប្រកាស​លាឈប់​ពី​តំណែង​នេះកាលពី​ខែ​ឧសភា ឆ្នាំ​២០២០ ហើយ​ហេតុផល​សំខាន់គឺ​លោក​ចង់​រៀន​សូត្រ និង​ដកស្រង់​បទពិសោធន៍​ថ្មីៗ​ពី​គ្រូ​បង្វឹក​ថ្មី​លោក Ryu Hirose លើ​ជំនាញ​ថ្មី​មួយទៀតដែល​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​អ្នកចាត់ការ​ទូទៅ​លោក Keisuke Honda គឺ​ជំនាញ Performance Coach។​

​គ្រូ​បង្វឹក​កាន់​សញ្ញាបត្រ A-License រូប​នេះ​បាន​បញ្ជាក់​ថា កាល​លោក​ធ្វើ​ជំនួយការ​លោក Felix G.Dalmas​ លោក​បាន​ទទួល​បទពិសោធន៍​ល្អ​ៗ​ជាច្រើន ហើយ​លើក​នេះ​ដូចគ្នាលោក​រំពឹង​ថា ការ​វិល​ត្រឡប់​មកកាន់​តួនាទី​ចាស់លើ​ជំនាញ​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​លោក​មាន​ភាព​កាន់តែ​ល្អ​ប្រសើរតាមរយៈ​ការរៀនសូត្រ​ជាមួយ​គ្រូបង្វឹក​ថ្មី ពិសេស​លើ​ជំនាញ Performance Coach ដែល​ផ្ដោត​សំខាន់​លើ​អនាគតនៃ​ការ​បង្កើត​ទម្លាប់​ហ្វឹកហាត់​កាយសម្បទា​ របស់​កីឡាករ​ម្នាក់ៗ ។​ ​ក្រឡេក​មក​ចាប់អារម្មណ៍​ការ​ជ្រើស​រើស​កីឡាករ ក្នុង​បរិបទ​កូ​វីដ​-១៩ វិញ លោក ភា សុ​ភ័​ក្ដ្រា បន្ថែម​ថា លោកគ្រូ​បង្គោល Ryu Hirose ពិតជា​ជួប​ការ​លំបាក សូម្បី​ក្លិប​នីមួយៗ​ក៏​មាន​ការ​លំបាក​ខ្លាំង​ដែរ។ តែ​ក្នុងនាម​គ្រូ​បន្ទុក​ការ​ហ្វឹក​ហាត់​កាយសម្បទា លោក​បាន​ជជែក​ជាមួយ​ក្លិប ក៏ដូចជា​គ្រូ​បង្វឹក ដើម្បី​នាំ​យក​កីឡាករ​មាន​សក្ដានុពល​មួយ​ចំនួន​មក​ហ្វឹកហាត់​បន្ថែម ដើម្បី​ពង្រឹង​​កាយសម្បទា​ពួកគេ មុន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចេញដំណើរ​ទៅ​ប្រទេស​បា​រ៉ែ​ន ​ចុងខែ​ឧសភា​នេះ​ផង​ដែរ​។​

​​គួរ​ដឹង​ថា លោក ភា សុ​ភ័​ក្ដ្រា នឹង​ត្រូវ​រួម​ដំណើរ​ជាមួយ​ក្រុម​គោព្រៃ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្វឹក​ថ្មី​លោក Ryu Hirose ចាកចេញ​ទៅ​បា​រ៉ែ​ន​នា​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ខាងមុខ ដើម្បី​ត្រៀម​ការប្រកួត​សេសសល់​ក្នុង​វគ្គ​ជម្រុះ​ ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup Qatar 2022 ចំនួន ៣​ប្រកួត​ចុងក្រោយ ពោល​គឺ​ត្រូវ​ជួប​ម្ចាស់ផ្ទះ​បា​រ៉ែ​ននា​ថ្ងៃ​ទី​៣ ខែ​មិថុនា​, ជួប​អ៊ីរ៉ាក់នា​ថ្ងៃ​ទី​៧ ខែ​មិថុនា និង​ជួប​អ៊ីរ៉ង់នា​ថ្ងៃ​ទី​១១ ខែ​មិថុនា ហើយ​ការប្រកួត​នេះនឹង​មាន​ផ្សាយ​បន្ដ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm