បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសពីការរកឃើញមនុស្សដល់ទៅ ១៤៦នាក់ផ្សេងទៀត ឆ្លងមេរោគកូវីដ-១៩ ដែលសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាសថា បានរកឃើញមនុស្ស ១៤៦នាក់ឆ្លងមេរោគកូវីដ-១៩នៅឯក្រុងប៉ោយប៉ែត ជាប់ព្រំដែនកម្ពុជា-ថៃ ដែលមានទាំងជនជាតិខ្មែរ និងជនបរទេស។
រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋដទៃទៀតដែលបានប៉ះពាល់ជាមួយអ្នកឆ្លងកូវីដ-១៩ទាំង ១៤៦នាក់នេះ ឱ្យទៅផ្ដល់សំណាកដើម្បីពិនិត្យរកមេរោគ និងរក្សាខ្លួននៅដាច់ដោយឡែកដើម្បីតាមដានសុខភាពខ្លួនឯង៕
