ប្រមុខការពារជាតិ៖ ការសាងសង់មូលដ្ឋានសមុទ្ររាម នឹងលើកកម្ពស់​សមត្ថភាព​កងទ័ព​ជើងទឹក​ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

2023/07/31 06:13:00 pm        559

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​បញ្ជាក់​ជា​ថ្មីម្តងទៀតថា ការសាងសង់សមុទ្ររាមបានកំពុងដំណើរការយ៉ាងសកម្ម ខណៈ​ការ​សាងសង់​នេះ​គឺដើម្បីបង្កើន សមត្ថភាព​កងទ័ព​ជើងទឹក​កម្ពុជា​ឲ្យ​កាន់​តែ​ខ្លាំងក្លា​បន្ថែម​ទៀត​នា​ពេល​អនាគត។

តាមរយៈផេកហ្វេសបុកផ្ទាល់ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់ថា «ថ្ងៃនេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានចុះត្រួត​ពិនិត្យ​ការដ្ឋាន​សាង​សង់មូលដ្ឋានសមុទ្ររាម បាននិងកំពុង​ដំណើរ​ការ​យ៉ាង​សកម្មតាម​ផែន​ការ​គ្រោង​ទុក ដែលជាសំណង់ដ៏ធំមួយ នឹង​លើក​កម្ពស់​សមត្ថភាព​កងទ័ព​ជើង​ទឹក​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​មួយ​កម្រិតថែមទៀតនាពេលអនាគត»។

សូមបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា បានបើកការរដ្ឋានសាងសង់ នៅមូលដ្ឋានសមុទ្ររាម កាល​ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ដោយការ​សាងសង់​នេះ​គឺ​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាលចិន។

ការសាងសង់នូវសមុទ្ររាមនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ម្តងហើយម្តង ទៀត​ថា ការធ្វើទំនើបកម្មផ្នែកយោធា និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ គឺជា​កាតព្វកិច្ច ​សម្រាប់ប្រទេសជាតិ​នីមួយៗ​ដោយ​អនុលោម​ទៅ​តាម​បរិស្ថាន​សន្តិសុខ​របស់​ប្រទេស​ខ្លួន​ សម្រាប់តំបន់ និងពិភពលោក។

សម្តេចពិជ័យសេនាក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ មិន​មែន​មាន​ត្រឹមតែការធ្វើទំនើបកម្មនៅមូលដ្ឋានរាមប៉ុណ្ណោះទេ។ កម្ពុជា​នឹង​បន្ត​ធ្វើ​ឲ្យ​កង​យោធពល​ខេមរភូមិន្ទ មានសមត្ថភាពកាន់តែខ្ពស់ មិនត្រឹម​តែ​អាច​ធានា​ដល់​ការ​ការពារ​អធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំង​អាច​បំពេញ​បាន​នូវ​ករណីកិច្ច​ដទៃ​ទៀត​ ប្រកបដោយជោគជ័យ ដូចជាការប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន កិច្ច​ការ​ជួយ​សង្គ្រោះ ប្រតិបត្តិការរក្សាសន្តិភាពជាដើម។

សម្តេចពិជ័យសេនា ក៏បានបញ្ជាក់ជារឿយៗផងដែរថា ការសាងសង់សមុទ្ររាមនេះគឺមិនដកថយ នោះ​ទេ​ បើទោះបីជាមានការរិះគន់ និង​មាន​ការ​ចោទ​ប្រកាន់​ណាមួយ​ពី​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ក៏ដោយ ខណៈសម្ដេចបានចាត់ទុកការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមាន​លក្ខណៈ​បង្កើត​បញ្ហា​បែប​នេះ គឺជាការមាក់ងាយដល់សមត្ថកិច្ច និងអភិបាលកិច្ចរបស់កម្ពុជាតែប៉ុណ្ណោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm