គិតមកដល់ពេលនេះ ការធ្វើបច្ចុប្បន្នភាពបុរាណដ្ឋាន ទូទាំងប្រទេស បានចំនួន​១០៦៣៤បុរាណដ្ឋាន

2023/07/31 06:59:49 pm        311

ការធ្វើបច្ចុប្បន្នភាពបុរាណដ្ឋានទូទាំងប្រទេស និងការចុះផ្ទៀងផ្ទាត់បុរាណដ្ឋាន រយៈពេល៥ឆ្នាំ (២០១៧-២០២២) និងគិតមកដល់ថ្ងៃនេះ ទាំង២៥រាជធានី-ខេត្ត បាន​ចំនួន​១០៦៣៤​បុរាណដ្ឋាន។

នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា ការ​ធ្វើ​បច្ចុប្បន្ន​ភាពបុរាណដ្ឋាន នៅទូទាំងប្រទេស បានចំនួន១០៦៣៤បុរាណដ្ឋាន ក្នុង​នោះ​ប្រាសាទ និងគ្រឹះប្រាសាទ ចំនួន៣០០៦ស្ថានីយ, ទួលមនុស្សរស់នៅ ចំនួន៤៩៥៩ស្ថានីយ, ទួល​កប់​សព ចំនួន៦៦៨ស្ថានីយ និងប្រព័ន្ធធារាសាស្រ្ត ចំនួន២០០១ស្ថានីយ។ ការ​គ្រប់​គ្រង​ទួល ១០៦៣៤ស្ថានីយ ក្នុងនោះស្ថានីយទទួលស្គាល់ ចំនួន៤៨៣៤ស្ថានីយ, មិន​ទាន់​ទទួល​ស្គាល់ ​ចំនួន៥៨០០ស្ថានីយ, ស្ថានីយបោះបង្គោលរួច ចំនួន២៨៨ស្ថានីយ, មិនទាន់បោះបង្គោល ១០៣៤៦​ស្ថានីយ និងស្ថានីយរកឃើញថ្មី ចំនួន១០៧៣ស្ថានីយ។

ដោយឡែកកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោក ធឹម សំអុល អនុប្រធានមនី្ទរវប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្តកណ្តាល សហការជាមួយលោកអនុប្រធាននាយកដ្ឋានបុរាណវិទ្យា និង​បុរេ​ប្រវតិ្ត​វិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយ​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ក្នុង​ស្រុក​មុខ​កំពូល បានចុះពិនិត្យស្ថានភាពជាក់ស្តែងស្ថានីយបុរាណ ដែលស្ថិតក្នុងឃុំសំបួរមាស ដោយ​រក​ឃើញ​នូវ​សមុច្ច័យ​បុរាណ​វិទ្យា​មួយចំនួននៅលើទីតាំងនោះផងដែរ។ និយាយ​ជា​រួម​មក​ដល់​សព្វ​ថ្ងៃ​នេះ ​ខេត្ត​កណ្តាល មានស្ថានីយសរុប ចំនួន៦៤៥ស្ថានីយបុរាណ ប្រាសាទ និងគ្រឹះប្រាសាទ មាន​ចំនួន​២៤៦ស្ថានីយ, ទួលកប់សព ចំនួន៣១ស្ថានីយ, ទួលមនុស្សរស់នៅ ចំនួន៣៦៤ស្ថានីយ, និង​ប្រព័ន្ធ​ធារាស្រ្ត ចំនួន៤ស្ថានីយ។ ក្នុងនោះស្ថានីយចុះបញ្ជីធ្វើសាលកបត្រ ទទួលស្គាល់ ចំនួន១៩៩ស្ថានីយ, មិនទាន់ទទួលស្គាល់ ចំនួន៤៤៦ស្ថានីយ និងស្ថានីយបោះបង្គោលរួច ចំនួន​៥៥​ស្ថានីយ, មិនទាន់បោះបង្គោល៤៩៤ស្ថានីយ។

បើតាមឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ជម្រាប​ជូន​ថា ​តាំងពីឆ្នាំ២០០៧ ដែលបានបង្កើតនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យារួចមក នាយកដ្ឋាន​បាន​ធ្វើប្រតិបតិ្តការដោយផ្ទាល់ខ្លួនឯង និងធ្វើការសហប្រតិបតិ្តការជាមួយដៃគូរជាតិ និង​ដៃ​គូរអន្តរជាតិមួយចំនួនធំ ក្នុងនោះមានការចូលរួមពីបណ្តាល៩ប្រទេស ស្មើនឹង​២១​ស្ថាប័ន​ស្រាវ​ជ្រាវ​។ ការគ្រប់គ្រង និងការស្រាវជ្រាវទាំងនេះផ្តោតលើ សម័យបុរេប្រវតិ្តសាស្រ្ត និង​សម័យ​ប្រវតិ្ត​សាស្រ្ត រហូតដល់សម័យមុន-ក្រោយអង្គរ៕ អត្ថបទ៖ រដ្ឋា

 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm