មេដឹកនាំEU ធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសហ្វីលីពីន

2023/07/31 07:24:23 pm        99

បន្ទាប់ពីមានទំនាក់ទំនងដ៏រង្គោះរង្គើជាមួយនឹងអតីតប្រធានាធិបតីជុំវិញបញ្ហាសិទ្ធិមនុស្ស ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ុស៊ុឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) កំពុងជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណានដ៍ ម៉ាកូស (Ferdinand Marcos Jr) នៅថ្ងៃចន្ទនេះ ក្នុងសញ្ញានៃការធ្វើឲ្យទំនាក់ទំនងប្រសើរឡើង បន្ទាប់ពីមានភាពរង្គោះរង្គើមួយរយៈ រវាងសហភាពអឺរ៉ុប និងអ្នកកាន់តំណែងមុនរបស់លោកជុំវិញបញ្ហាសិទ្ធិមនុស្ស។

ក្រុមមន្ត្រីអឺរ៉ុបនិងហ្វីលីពីន បាននិយាយថា លោកស្រី វ៉ុន ដឺ ឡេយេន បានមកដល់ទីក្រុងម៉ានីល កាលពីយប់ថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចកម្រិតកំពូលជាលើកដំបូងក្នុងរយៈពេលជិត៦ទសវត្សរ៍នៃទំនាក់ទំនង ជាមួយហ្វីលីពីន។

មន្ត្រីអឺរ៉ុប និងហ្វីលីពីន បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី គឺមានបំណងពង្រឹងការទូត ពាណិជ្ជកម្ម សន្តិសុខ និងទំនាក់ទំនងទូទៅ ដោយបានបន្ថែមថា លោកស្រីបានមក តាមការអញ្ជើញរបស់លោកម៉ាកូស។

កិច្ចពិភាក្សារវាងលោកស្រី វ៉ុន ដឺ ឡេយេន និងគណៈប្រតិភូរបស់លោកស្រីជាមួយមន្ត្រីហ្វីលីពីន ក៏ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់នូវឱកាសរបស់ប្រទេសហ្វីលីពីនក្នុងការរក្សាការលើកទឹកចិត្តពាណិជ្ជកម្មពិសេស អាស្រ័យលើការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងការងារ និងអភិបាលកិច្ចល្អ។

កាលពីខែកុម្ភៈ សមាជិកសភាអឺរ៉ុបមួយក្រុម បាននិយាយថា ឱកាសរបស់ទីក្រុងម៉ានីលក្នុងការរក្សាការលើកទឹកចិត្តទាំងនោះ រួមទាំងការកាត់បន្ថយពន្ធគយសម្រាប់ផលិតផលជាច្រើនមុខ នឹងកើនឡើង ប្រសិនបើមេដឹកនាំបក្សប្រឆាំងដែលត្រូវបានឃុំខ្លួនជាយូរមកហើយ ត្រូវបានដោះលែង ហើយហ្វីលីពីនបានចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិឡើងវិញ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm