កម្មវិធីគាំពារសង្គមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នឹងចាប់អនុវត្តពីដើមខែសីហាទៅ

2023/07/31 08:19:11 pm        976

ភ្នំពេញ៖ កម្មវិធីគាំពារសង្គមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នឹងចាប់អនុវត្ត​ពីដើមខែ សីហាទៅ ដោយរាជរដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រី​ដែល​ជាមន្រ្តីរាជការ មន្រ្តី​កិច្ចសន្យា មន្រ្តីកម្មសិក្សា ​កម្មករនិយោជិតជាសមាជិក​ ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក ក្នុង​អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល ​និងក្រោយពេលសម្រាល រហូតដល់កូនមានអាយុ២ឆ្នាំ។

ការបង្កើនកម្រិតប្រាក់​ឧបត្ថម្ភ​ជូនកម្មករ​និយោជិតជាស្រ្តីនេះ រាជរដ្ឋាភិបាលនឹងពង្រីកកិច្ចគាំពារ​សង្គមបន្ថែម​ដល់ស្រ្តីមានផ្ទៃពោះ ​និងកូនអាយុក្រោម២ឆ្នាំ មកពីផ្នែកពាក់ព័ន្ធ ក្នុងគោលបំណង​លើក​កម្ពស់សុខុមាភាពមាតា ​និងកុមារតូច ​ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ​របស់កុមារ ​ចាប់ពីក្នុងផ្ទៃ រហូតអាយុ២ឆ្នាំ ​និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញា​ស្មារតី ក្នុងរយៈពេល ១ពាន់ថ្ងៃ ដំបូងនៃជីវិត។

កម្មការិនីកំពុងពពោះ បម្រើការងារក្នុងវិស័យកាត់ដេរ បានសម្តែងការអរគុណជូនចំពោះប្រមុខ​រាជរដ្ឋាភិបាល ​និងមន្រ្តីគ្រប់ជាន់ថ្នាក់ ដែលបានគិតគូរជាប់ជានិច្ច ។ ពួកគាត់ សង្ឃឹមទៀតថា តាមរយៈការដឹកនាំ​របស់នាយករដ្ឋមន្រ្តីថ្មី នាពេលខាងមុខឆាប់ៗនេះ ពួកគាត់នឹងនៅតែទទួល​បានបន្តនូវអត្ថប្រយោជន៍ ​និងការដំឡើង​ប្រាក់ឈ្នួលអប្បបរមាដូចរៀងរាល់ឆ្នាំជាដើម​។

សូមបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់ស្ត្រីដែលជាមន្រ្តីរាជការ​ មន្រ្តីកិច្ចសន្យា មន្រ្តី​កម្មសិក្សា កម្មករនិយោជិតជាសមាជិក ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក ក្នុងអំឡុងពេលមាន​ផ្ទៃពោះ ពេលសម្រាល ​និងក្រោយពេលសម្រាល រហូតដល់កូនមានអារយុ២ឆ្នាំនេះ គិតសរុប​ជាសាច់ប្រាក់មានចំនួនប្រមាណ ១លាន ៥២ម៉ឺនរៀល រហូតដល់ ២លាន ៧២ម៉ឺនរៀល ដោយនឹង​គិតតាមចំនួនកូន និងលក្ខខណ្ឌចាំបាច់មួយចំនួនទៀត ​ដើម្បីបន្តគាំពារស្រ្តីមានផ្ទៃពោះ​ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សបន្ថែមទៀតស្របតាមគោលនយោបាយជាតិគាំពារសង្គម៕អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        198
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm