PSG យកឈ្នះ Monaco លើក​ពាន Coupe de France លើក​ទី៦ ក្នុង ៧រដូវ​កាល​ចុងក្រោយ​

2021/05/20 09:01:09 pm        94

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​បារាំង Paris Saint Germain ​បាន​គ្រង​ជើងឯក​ការប្រកួត​ពានរង្វាន់ Coupe de France រឺ French Cup លើក​ទី៦ ក្នុងចំណោម ៧រដូវ​កាល​ចុងក្រោយ​បន្ទាប់ពី​ជ័យជំនះ ២-០ លើ Monaco នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​។

​​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Mauro Icardi ​ជា​អ្នកបើក​ការនាំ​មុខ​អោយ​ក្រុម​របស់លោក Mauricio Pochettino ​នៅ​នាទី​ទី១៩ មុន​ពេលដែល​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe ​ជា​អ្នក​ស៊ុត​គ្រាប់​ធានា​ជ័យជំនះ​នៅ​នាទី​ទី៨១​។ ​​តាំងពី​ឆ្នាំ២០១៥ Paris Saint Germain ​បាន​យកឈ្នះ​ពាន Coupe de France ជាប់​គ្នា​អាក់​ខាង​តែ​ឆ្នាំ២០១៩ ប៉ុណ្ណោះ​ដែល​ចាញ់ Rennes នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។ ​​PSG នៅតែ​ជា​ក្រុម​ដែល​ឈ្នះ​ពាន Coupe de France នេះ​ច្រើនជាងគេ​ដល់​ទៅ ១៤លើក ​ខណៈ Marseille ១០លើក, Saint Etienne ៦លើក និង Lille ៦លើក​។ ​​នេះ​ជា​ពាន​ទី២ ផងដែរ​របស់ PSG ក្រោម​ការដឹកនាំ​របស់​អតីត​អ្នកចាត់ការ Spurs, Mauricio Pochettino បន្ទាប់​ពីលើ​កពាន Trophee des Champions កាលពី​ខែមករា​។

​​ក្រុម​ការពារ​តំណែង​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល​បារាំង​មួយ​នេះ​ កំពុង​ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង Lille ១ពិន្ទុ ខណៈ​ក្របខណ្ឌ​បារាំង Ligue 1 នឹង​បិទ​បញ្ចប់​រដូវ​កាល​នេះ​ដោយ PSG ទៅ​ទឹកដី Brest ឯ Lille ទៅ​ទឹកដី Angers ចុង​សប្តាហ៍​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        79
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        88
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm