ពលរដ្ឋខ្មែររស់នៅបរទេសមានសុទិដ្ឋិនិយមចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី

2023/07/31 09:46:52 pm        97

ភ្នំពេញ៖ ពលរដ្ឋខ្មែររស់នៅឯក្រៅប្រទេស បានបង្ហាញការគាំទ្រ និងមានសុទិដ្ឋិនិយមចំពោះ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងត្រូវក្លាយជានាយករដ្ឋមន្រ្តីថ្មី ​នៃប្រទេសកម្ពុជា បន្តពីសម្តេចតេជោ ហ៊ុន សែន ។

ប្រជាពលរដ្ឋខ្មែរ មកពីសហរដ្ឋអាមេរិក ដែលបានមកទឹកដីកំណើត ដើម្បីចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងស្នាក់នៅដើរលេងកម្សាន្តផងនោះ បានប្រាប់BTVនៅថ្ងៃនេះថា ពួកគេមើលឃើញថា ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជា​ស័ក្ដិសម​ធ្វើជានាយករដ្ឋមន្រ្តីថ្មី ព្រោះឯកឧត្តមបណ្ឌិត រៀនសូត្របានខ្ពង់ខ្ពស់ ដែលនឹងមាន​សមត្ថភាព​គ្រប់គ្រាន់ អាចដឹកនាំប្រទេសជាតិឱ្យរីកចម្រើនទៅមុខ​ និងធានានិរន្តរភាព ការរស់សុខ​ស្រួលរបស់ប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាព។

ពួកគេបាន​ស្ងើច​សរសើរ​ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ​នៃគណបក្សប្រជាជនកម្ពុជា ​បាន កសាង​ប្រទេសជាតិរីកចម្រើនលឿនហួសពីការស្មាន ។ ហើយពេលត្រលប់ទៅសហរដ្ឋអាមេរិកវិញ នឹង ប្រាប់ប្រជាពលរដ្ឋខ្មែរនៅទីនោះ ឱ្យបានដឹងពីការអភិវឌ្ឍរីកចម្រើននៅប្រទេសកម្ពុជា និងជំរុញដល់ពួកគេ ឱ្យមកលេងមាតុប្រទេសផងដែរ ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិទី៧ យ៉ាងយូរ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំជាលើកដំបូង។

ឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ត្រូវគេដឹងថា មានប្រវត្តិសិក្សាខ្ពង់ខ្ពស់ ​មានទាំងចំណេះដឹងលើ ផ្នែកយោធា ​និងផ្នែកសេដ្ឋកិច្ច ដោយបានបញ្ចប់ការសិក្សាមកពីសហរដ្ឋអាមេរិក ៕អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm