ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះ ប៉ះពាល់ពលរដ្ឋជាង ៤ពាន់គ្រួសារ ស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់

2023/07/31 10:27:21 pm        186

ភ្នំពេញ៖ ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា បញ្ហាជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសខេត្តនៅជាប់នឹងឆ្នេរសមុទ្រ នាប៉ុន្មានថ្ងៃកន្លងទៅនេះ បានបណ្ដាលឲ្យប៉ះពាល់ពលរដ្ឋប្រមាណជាង ៤ពាន់គ្រួសារ ស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ ។

ឯកឧត្តម សុទ្ធ គឹមកុលមុនី ថ្លែងប្រាប់ BTV នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ថា ជំនន់ទឹកភ្លៀងនេះ បង្កមកពីមានភ្លៀងធ្លាក់ជាប់គ្នាចាប់ពីថ្ងៃទី២៧ ខែកក្កដា ដែលប៉ះពាល់ទៅតំបន់មួយចំនួន នៃខេត្តព្រះសីហនុ កែប កំពត និងខេត្តកោះកុង បណ្ដាលឲ្យលិចលង់ផ្ទះសម្បែង សាលារៀន ផ្លូវជាតិ និងផ្លូវលំមួយចំនួន បង្កឲ្យអាកខានដល់ការធ្វើដំណើរផងដែរ ។

ឯកឧត្តមបានបន្តថា ចំពោះខេត្តកំពត បានប៉ះពាល់ក្រុងកំពត ស្រុកទឹកឈូរ និងស្រុកកំពង់ត្រាច បានប៉ះពាល់ប្រជាពលរដ្ឋចំនួនជាង៤ ៤០០គ្រួសារ បណ្ដាលឲ្យលិចផ្ទះចំនួនជាង ១ពាន់ខ្នង សាលារៀន ៤អគារ ស្លាប់មនុស្សម្នាក់ បាត់ខ្លួនម្នាក់ របួស២នាក់ និងជួយសង្គ្រោះ ៤១នាក់ ហើយនៅខេត្តកោះកុង ក៏មានលិចលង់ផ្ទះពលរដ្ឋជាច្រើនខ្នងផងដែរ ។

ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ស្ថានភាពជំនន់ទឹកភ្លៀង ដែលប៉ះពាល់ខាងលើ គឺស្រកទៅវិញហើយ ដោយអាជ្ញាធរកំពុងបន្តតាមដានស្ថានភាពទឹកភ្លៀងធ្លាក់បន្ថែម ខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយអន្តរាគមន៍ ។

ឯកឧត្តម សុទ្ធ គឹមកុលមុនី បានបញ្ជាក់ថា ដោយឡែកនៅតាមរាជធានីខេត្ត គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរៀបចំទីទួលសុវត្ថិភាព មធ្យោបាយដើម្បីជួយសង្គ្រោះ ហើយក៏សូមអំពាវនាវដល់អាជ្ញាធរ តាមដានការព្យាករណ៍ និងជូនដំណឹងពីក្រសួងស្ថាប័នជំនាញ លើបញ្ហាអាកាសធាតុ ដើម្បីរៀបចំត្រៀមជូនដំណឹង ទៅប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm