ក្រុមម្ចាស់ផ្ទះនូវែស៊ីឡង់ធ្លាក់ពីបាល់ទាត់នារីពិភពលោកក្រោយស្មើស្វ៊ីស

2023/07/31 10:44:30 pm        185

ក្រុមបាល់ទាត់នារីសហម្ចាស់ផ្ទះនូវែស៊ីឡង់ បានធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកពិភពលោកហើយ ក្រោយស្មើក្រុមបាល់ទាត់នារីស្វ៊ីស ០-០ ប្រកួតចុងក្រោយក្នុងពូល A។

នូវែស៊ីឡង់ត្រូវការឈ្នះប្រកួតចុងក្រោយនេះដើម្បីទៅកាន់វគ្គបន្ត តែឱកាសមួយចំនួនរបស់ក្រុមម្ចាស់ផ្ទះមិនអាច សំរេចបាន បើទោះជាចាប់ផ្តើមប្រកួតដំបូងក្នុងពូលឈ្នះក្រុមខ្លាំងន័រវេសក្តី។

មួយពិន្ទុប្រកួតចុងក្រោយនេះធ្វើឱ្យនូវែស៊ីឡង់មាន ៤ ពិន្ទុតែឈរលេខ ៣​ ក្នុងពូល បន្ទាប់ពីក្រុមន័រវេសដែលដំបូងមានត្រឹម ១ ពិន្ទុនោះ បានយកឈ្នះក្រុមពីអាស៊ីអាគ្នេយ៍ហ្វីលីពីន ៦-០។

អតីតក្រុមជើងឯកពិភពលោកន័រវេសរកបានដល់ទៅ ៦ គ្រាប់ ជាពិសេសកីឡាការិនី Sophie Haug រកបានដល់ទៅ ៣ គ្រាប់ម្នាក់ឯងដើម្បីមាន ៤ ពិន្ទុតែឈរលេខ ២ ដោយមានគ្រាប់ចំណេញ ៥ គ្រាប់ឡើងទៅកាន់វគ្គបន្តជាមួយក្រុមលេខ ១ ក្នុងពូលស្វ៊ីសដែលមាន ៥ ពិន្ទុ។

ងាកមកការប្រកួតនៅក្នុងពូល H វិញក្រុមនារីកូឡុំប៊ីធ្វើឱ្យមានការភ្ញាក់ផ្អើល តាមរយៈជ័យជំនះលើក្រុមជើងឯក ២ សម័យអាល្លឺម៉ង់ ២-១។

Linda Caicedo បើកការនាំមុខឱ្យកូឡុំប៊ីនៅនាទីទី ៥២ តែហៀបនឹងចប់ទៅហើយអាល្លឺម៉ង់ក៏តាមស្មើវិញនៅនាទីទី ៨៩ ដោយបាល់ពិន័យ ១១ ម៉ែត្ររបស់ Alexandra Popp។

យ៉ាងណាក្តី មិនទាន់ចប់ឡើយកូឡុំប៊ីក៏រកបានគ្រាប់ជ័យជំនះនៅនាទីទីចុងក្រោយបំផុត ៩០+៧ ដោយ Manuela Vanegas ធ្វើឱ្យអាល្លឺម៉ង់ស្គាល់បរាជ័យក្នុងពូលនៅ World Cup លើកដំបូងរាប់តាំងពីឆ្នាំ ១៩៩៥។

នៅក្នុងពូលនេះដែរ ក្រុមបាល់ទាត់នារីម៉ារ៉ុករកបានជ័យជំនះលើកដំបូងបំផុតក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកតាមរយៈគ្រាប់បាល់របស់ Ibtissam Jraidi តាំងពីនាទីទី ៦។

នៅក្នុងពូល H នេះកូឡុំប៊ីមាន ៦ ពិន្ទុពេញ តាមពីក្រោយដោយអាល្លឺម៉ង់ និងម៉ារ៉ុកមាន ៣ ពិន្ទុដូចគ្នាខណៈ កូរ៉េមាន ០ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm