ម្ចាស់​ជ័យលាភី World Cup ជាមួយ​អាល្លឺម៉ង់ Semi Khedira ​ប្រកាស​ចូលនិវត្តន៍​ក្រោយ​ចប់​រដូវ​កាល​នេះ​

2021/05/20 09:27:00 pm        142

​បាល់ទាត់៖ ​ម្ចាស់​ជ័យលាភី World Cup ២០១៤ ជាមួយ​ក្រុម​ជំរើសជាតិ​អាល្លឺម៉ង់ Semi Khedira​ បានប្រកាស​ចូលនិវត្តន៍​ពីអាជីព​កីឡាករ​ហើយ ​នៅ​ដំណាច់​រដូវ​កាល​នេះ​។ ​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​បានសំរេច​ចិត្ត​ចូលនិវត្តន៍​បែបនេះ​ បន្ទាប់ពី​ផ្ទេរ​ពី Juventus មកកាន់ Hertha Berlin កាលពី​បី​ខែ​មុន​បន្ទាប់ពី​ឈ្នះ​ជើងឯក Serie A ៥លើក​នៅ​អ៊ីតាលី​។​

​​ក្នុង​រយៈពេល ១៤ឆ្នាំ​នៃ​អាជីព​ជាមួយ​ក្លិប​បាល់ទាត់ Semi Khedira ​បានឈ្នះ​ពាន​សំខាន់ៗ​សរុប ១៦លើក​ដូចជា UEFA Champions League និង La Liga​ ជាមួយ Real Madrid និង Bundesliga ជាមួយ Stuttgart​។​ ​បច្ចុប្បន្ន​លេង​អោយ Hertha Berlin, Khedira ​នឹង​បង្ហាញខ្លួន​ចុងក្រោយ​ក្នុង​អាជីព​កីឡាករ​របស់ខ្លួន​ដោយ Hertha Berlin ទៅ​ទឹកដី Hoffenheim​ ថ្ងៃ​សៅរ៍​នេះ​។ ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga រកឃើញ​ជើងឯក​ ក៏ដូចជា​ក្រុម​ដែលមាន​កៅអី​នៅ UEFA Champions League និង Europa League រួចរាល់​ហើយ ខណៈ​ក្រុម​ដែល​ត្រូវ​កាត់​ចោល​ក៏​រកឃើញ​ដែរ​គឺ Schalke 04 បាត​តារាង​នៅឡើយ​ក្រុម​លេខ ១៥, ១៦ និង ១៧ មិនទាន់​ច្បាស់​ថា Armenia Bielefeld, Werder Bremen រឺ FC Koln ដោយ​ក្រុម​ណា​បាន​លេខ ១៦ នឹងមាន​ឱកាសលេង Play-Off ជាមួយ​ក្រុម​លេខ៣ នៅ​ក្របខណ្ឌ​ទី២ Bundesliga​។ ​Hertha Berlin បាន​ធានា​កៅអី​នៅ​ក្របខណ្ឌ​កំពូល​មួយ​រដូវ​កាល​ទៀត​ ក្រោយ​ស្មើ​ជាមួយ Koln សប្តាហ៍​មុន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        37
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        62
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm