បុរសម្នាក់ដែលជាប់ក្នុងរថយន្តដោយសារទឹកជំនន់ក្នុងប្រទេសចិន ត្រូវបានគេជួយសង្គ្រោះ

2023/07/31 10:45:19 pm        26

ចិន ៖ បុរសម្នាក់ដែលជាប់នៅក្នុងរថយន្តរបស់ខ្លួននៅក្នុងទឹកជំនន់ដ៏ខ្លាំងក្នុងប្រទេសចិន ត្រូវបានជួយសង្គ្រោះដោយក្រុមអ្នកពន្លត់អគ្គិភ័យ ខណៈពេលដែលមនុស្សផ្សេងទៀតត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេនៅក្នុងរដ្ឋធានីនៃប្រទេសនេះ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីព្យុះទីហ្វុង Doksuri បានវាយប្រហារប្រទេសនេះ នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV នៅថ្ងៃចន្ទ (៣១ ខែកក្កដា) នេះ។

បុរសម្នាក់នេះត្រូវបានគេមើលឃើញជាប់នៅក្នុងរថយន្តរបស់ខ្លួន ដែលកំពុងលិចចូលទន្លេដ៏ជោរជន់ក្នុងទីក្រុងវ៉ូអាន (Wu'an) ក្នុងខេត្តហឺប៉ី (Hebei)។ 

រូបភាពដ៏គួរឱ្យរន្ធត់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញថា រថយន្តនោះត្រូវបានបញ្ឈប់នៅចំណុចមួយ ហើយក្រុមអ្នកពន្លត់អគ្គិភ័យបានជួយសង្គ្រោះបុរសនោះ។ រថយន្តជាច្រើនក៏ត្រូវបានគេឃើញលិចក្នុងទឹកនៅតាមផ្លូវនានាក្នុងទីក្រុងប៉ាវទីង (Baoding) ក្នុងខេត្តហឺប៉ី ផងដែរ។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ទន្លេតាស៊ី (Dashi) ក្នុងទីប្រជុំជនតំបន់លីវលី (Liuli) ភាគនិរតីនៃទីក្រុងប៉េកាំង ក៏បានហក់ឡើងដោយសារតែទឹកជំនន់ផងដែរ ខណៈពេលដែលរដ្ឋាភិបាលក្នុងតំបន់បានជម្លៀសអ្នកស្រុកនៅក្នុងភូមិចំនួន៦ នៅក្នុងតំបន់កាលពីថ្ងៃអាទិត្យ (៣០ ខែកក្កដា)។

ព្យុះ Doksuri គឺជាព្យុះដ៏ខ្លាំងបំផុតមួយដែលបានវាយប្រហារប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំ ហើយបានបណ្តាលឱ្យមានទឹកជំនន់រីករាលដាលកាលពីចុងសប្តាហ៍នៅក្នុងខេត្តហ៊្វូជាន (Fujian) ភាគខាងត្បូង ដោយបានជំរុញឱ្យមនុស្សរាប់សែននាក់ចាកចេញពីផ្ទះរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm