Iga Swiatek និង Alexander Zverev គ្រងជើងឯកនៅលើទឹកដីកំណើតរៀងខ្លួន

2023/07/31 10:54:50 pm        144

កីឡាការិនីវាយកូនបាល់ប៉ូឡូញ Iga Swiatek និងកីឡាករអាល្លឺម៉ង់ Alexander Zverev បានគ្រងជើងឯកក្នុង ការ​ប្រកួត​កម្ម​វិធី​នៅក្នុងទឹកដីកំណើតរៀងៗខ្លួនចុងសប្តាហ៍កន្លងទៅ។

កីឡាការិនីលំដាប់លេខ ១ ពិភពលោក Iga Swiatek បានយកឈ្នះកីឡាការិនីអាល្លឺម៉ង់ Laura Siegemund ៦0 និង ៦-១ នៅទីក្រុងវ៉ាសូវីប្រទេសប៉ូឡូញនៃកម្មវិធី Poland Open។

Iga Swiatek ត្រូវលេង ២ ប្រកួតក្នុងមួយថ្ងៃអាទិត្យម្សិលមិញ ពោល​គឺ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ត្រូវ​រុញ​មក​បញ្ចប់​នៅ​នៅពេលព្រឹក បន្ទាប់ពីមានភ្លៀងធ្លាក់រំខានការប្រកួតការប្រកួតនៅល្ងាចថ្ងៃសៅរ៍។

ងាក​មកការប្រកួតផ្នែកបុរស ការប្រកួតកម្មវិធី Hamburg Open នៅប្រទេសអាល្លឺម៉ង់ កីឡាករម្ចាស់ផ្ទះ Alexander Zverev គឺជាជើងឯកក្រោយយកឈ្នះកីឡាករស៊ែប Laslo Djere នៅវគ្គផ្តាច់ព្រ័ត្រ ៧-៥ និង ៦-៣។

បច្ចុប្បន្នឈរលេខ ១៥ ពិភពលោក Zverev ដែលជាម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូ បាន​គ្រង​ជើង​ឯក​លើក​ដំបូង​ប៉ុណ្ណោះ​រាប់ពីឆ្នាំ ២០២១។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានក្លាយជាកីឡាករអាល្លឺម៉ង់ដំ​បូងប៉ុណ្ណោះរាប់តាំងពីឆ្នាំ ១៩៩៣ ដែលឈ្នះជើងឯក Hamburg Open នេះ បន្ទាប់ពី Michael Stich៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        25
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        59
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm