សម្តេច​តេ​ជោ​ថា ​វិធានការ​ទប់ស្កាត់​ ការឆ្លង​កូ​វីដ​១៩ ​កម្ពុ​ជា​មាន​យុទ្ធសាស្ត្រ​ពន្លត់ភ្លើង​ជាជាង​អង្គុយ​បក់ផ្សែង​តាមរយៈពន្លឿន​ការ​ចាក់​វ៉ាក់សាំង

2021/05/20 09:39:58 pm        119

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​មានប្រសាសន៍​ទៅកាន់​សកលលោក​ថា ទាក់ទង​នឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វីដ​១៩​ កម្ពុ​ជា​មាន​យុទ្ធសាស្ត្រ​ពន្លត់ភ្លើង​ ជាជាង​អង្គុយ​បក់ផ្សែង​តាមរយៈ ពន្លឿនការចាក់​វ៉ាក់សាំង​។

ថ្លែង​ទៅកាន់​សាកលលោក​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦​ ស្តីពី​អនាគត​អាស៊ី ​ក្រោម​ប្រធានបទ "​ការ​រៀបចំ​សម័យកាល​ថ្មី​ក្រោយ​វិបត្តិ​កូ​វីដ តួនាទី​របស់​អាស៊ី​ក្នុង​ការស្ដារ​ពិភពលោក​ឡើងវិញ​"​នៅ​ថ្ងៃទី​២០​ ឧសភា តាម​ប្រព័ន្ធ​វីដេអូ សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ បាន​ឆ្លើយតប​នឹង​សំណួរ ដែល​ថា​ទោះ បី​កន្លងមក​កម្ពុជា​ មាន​វិធានការ​គ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ​ លើ​ការឆ្លង​កូ​វីដ​១៩ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ ​មានការ​ឆ្លង​រាលដាល​យ៉ាងច្រើន ​តើ​កម្ពុ​ជា​មាន​វិធានការ​បែបណា ​សម្ដេច​បាន​ឆ្លើយតប​ថា​ វិធានការ​បន្ទាប់ពី​ការឆ្លង​រាលដាល​ច្រើន​នាពេល​កន្លងមក​ទោះបីជា​បាន​ចាត់វិធានការ​បិទ​ខ្ទប់ ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ខេត្តកណ្ដាល​ ក៏ដូចជា​ខេត្ត​ដទៃទៀត​ ប៉ុន្តែ​ការបិទ​ខ្ទប់​នេះ ​គ្រាន់តែ​បាន​កាត់បន្ថយ​ការ​ឆ្លង​រាលដាល​ តែប៉ុណ្ណោះ​ ប៉ុន្តែ​ទោះជា​យ៉ាងណា​កម្ពុជា​មិន​នៅ​អង្គុយ​បក់ផ្សែង​ទៀត​នោះទេ ​គឺ​កម្ពុ​ជា​មាន​យុទ្ធសាស្ត្រ​ពន្លត់ភ្លើង​ជាជាង​អង្គុយ​បក់ផ្សែង​តាមរយៈ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដែល​មកដល់ពេលនេះ​ចាក់​ជូន​ពលរដ្ឋ​បាន​ជាង​២​លាន​នាក់​ហើយ​។

សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២០ ​ឧសភា​នេះ កម្ពុ​ជា​មាន​អ្នក​ឆ្លង​ជំងឺ covid-19 សរុប ២៣.៦៩៧​នាក់ អ្នកជា​សះស្បើយ ១៥.៧០០​នាក់ ​និង​អ្នក​ស្លាប់​ចំនួន​១៦៤​នាក់​៕

អត្ថបទ មុត សុទ្ធ​

អត្ថបទដែលទាក់ទង

សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
2026/07/25 02:04:24 pm        126
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
2026/07/25 01:48:37 pm        138
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
2026/07/25 01:25:54 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង

2026/07/25 02:04:24 pm
​ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
2026/07/25 01:48:37 pm
​សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
2026/07/25 01:25:54 pm
​ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
2026/07/25 01:25:18 pm
​សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
2026/07/25 01:21:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm