តុលាការជប៉ុនកាត់ទោសបុរសម្នាក់ឲ្យជាប់ពន្ធនាគារ ២៣ឆ្នាំ ពីបទវាយប្រហាររថភ្លើង ដោយស្លៀកពាក់តាមរឿង Joker

2023/08/01 12:42:51 am        256

តុលាការជប៉ុន នៅថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នេះ បានកាត់ទោសបុរសម្នាក់ឲ្យជាប់ពន្ធនាគារ ២៣ឆ្នាំ បន្ទាប់ពីរកឃើញថា រូបគេមានពិរុទ្ធពីបទប៉ុនប៉ងមនុស្សឃាត និងបានដុតភ្លើង នៅលើរថភ្លើង ក្នុងទីក្រុងតូក្យូ ខណៈដែលស្លៀកពាក់ដូចតួដែលមានមុខមាត់អាក្រក់ ក្នុងសៀវភៅរឿងកំប្លែង «Joker»។

អ្នកនាំពាក្យតុលាការ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា សាលក្រមសម្រាប់ការវាយប្រហារថ្ងៃបុណ្យ Halloween ឆ្នាំ២០២១ ត្រូវចេញដោយសាខានៅក្រុង Tachikawa របស់តុលាការក្រុងតូក្យូ។

សារព័ត៌មាន Jiji Press និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកផ្សេងទៀត បានឲ្យដឹងថា លោក Kyota Hattori វ័យ ២៦ឆ្នាំ ត្រូវបានកាត់ទោសពីបទចាក់សម្លាប់អ្នកដំណើរប្រុសម្នាក់វ័យ ៧០ឆ្នាំ ហើយព្យាយាមសម្លាប់មនុស្ស ១២នាក់ផ្សេងទៀត ដោយដុតភ្លើងនៅខាងក្នុងរថភ្លើង។ លោក Hattori ត្រូវបានគេរាយការណ៍ថា បានប្រាប់អ្នកស៊ើបអង្កេតថា រូបគេចង់សម្លាប់មនុស្ស ដើម្បីទទួលបានទោសប្រហារជីវិត។ អ្នកទោសរូបនេះ ក៏បានប្រាប់ទៀតថា រូបគេបានលាបឥន្ធនៈរាវស្រាល ក្នុងរថភ្លើងទៀតផង។

ឧក្រិដ្ឋកម្មហិង្សា គឺកម្រកើតមាន នៅប្រទេសជប៉ុន ប៉ុន្តែមានការវាយប្រហារដោយចាក់ និងសូម្បីតែការបាញ់ប្រហារម្តងម្កាល ដោយក្នុងនោះរួមទាំងការធ្វើឃាតលើអតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe កាលពីឆ្នាំមុនផងដែរ។

កាលពីខែសីហា ឆ្នាំ២០២១ មនុស្សចំនួន ៩នាក់ បានរងរបួស ដោយម្នាក់ក្នុងចំណោមនោះមានសភាពធ្ងន់ធ្ងរ ពីការវាយប្រហារដោយចាក់លើរថភ្លើងធ្វើដំណើរក្នុងទីក្រុងតូក្យូ ដោយជនសង្ស័យក្រោយមកបានប្រគល់ខ្លួន បន្ទាប់ពីបានរត់គេចពីកន្លែងកើតហេតុ។ ក្នុងការវាយប្រហារដាច់ដោយឡែកមួយក្នុងខែដដែលនោះ មនុស្ស ២នាក់បានរងប្រហារដោយជះទឹកអាស៊ីត នៅស្ថានីយរថភ្លើងក្រោមដីក្រុងតូក្យូ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        38
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm