សម្ដេច​តេ​ជោ ​សង្ឃឹមថា ​អាមេរិក​និង​ចិន​នឹង​ខិតខំ​រក​ទំនាក់ទំនង​ល្អ​ជាមួយគ្នា

2021/05/20 09:52:00 pm        386

ភ្នំពេញ ៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​នូវ​ការ​សង្ឃឹមថា អាមេរិក​និង​ចិន​នឹង​ខិតខំ​រក​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ហើយ​តប​នឹង​សំណួរ​ដែល​ថា​កម្ពុជា​ពឹងផ្អែក​លើ​ចិន​ខ្លាំង​ពេក​នោះ ​សម្ដេច​បាន​ឆ្លើយតប​ថា បើ​កម្ពុជា​មិន​ពឹង​ចិន ​តើ​ឲ្យ​ពឹង​លើ​អ្នកណា​?

សម្ដេច​តេ​ជោ​ ហ៊ុន សែន ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែង​បែបនេះ ​ក្នុង​ឱកាស​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦​ស្ដីពី​អនាគត​អាស៊ី ក្រោម​ប្រធានបទ​"​ការរៀបចំ​សម័យកាល​ថ្មី ក្រោយ​វិបត្តិ​កូ​វីដ ​តួនាទី​របស់​អាស៊ី​ក្នុង​ការស្ដារ​ពិភពលោក​ឡើងវិញ​"​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ព្រឹក​ថ្ងៃទី​២០​ ឧសភា​នេះ​។

ជាមួយ​នឹង​ការ​សង្ឃឹម​ជឿជាក់ ​ថា​អាមេរិក​និង​ចិន​នឹង​ខិតខំ​រក​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ ហើយ​តប​នឹង​សំណួរ​ថា​កម្ពុជា​ពឹង​ចិន​ ខ្លាំង​ពេក​នោះ ​សម្ដេច​បាន​ឆ្លើយតប​ថាបើ​កម្ពុជា​មិន​ពឹង​លើ​ចិន​តើ​អោយ​ទៅ​ពឹង​អ្នកណា​ដើម្បី​ឱ្យ​ប្រជាជន​កម្ពុ​ជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ និង​ស្ពាន​ឆ្លងកាត់​ទន្លេ​ជាដើម​នោះ​។

ជាមួយ​ នឹង​ការ​ជួយ​ជាច្រើន​ពី​ភាគី​ចិន​ សម្ដេច​តេ​ជោ​ហ៊ុនសែន​ បាន​មានប្រសាសន៍ថា ​សូម្បីតែ​វ៉ាក់សាំង​ដែល​បាន​និងកំពុង​ទទួល​បាន​យកមក​ចាក់​ជូន​ប្រជាជន​ជាង​២​លាន​នាក់​នេះ ​បើ​គ្មាន​ជំនួយ​ពី​ចិន​និង​ការ​ផ្គត់ផ្គង់​ការ​លក់​ពី​ភាគី​ចិន​កម្ពុជា​ ក៏​គ្មាន​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាជន​កម្ពុជា​ដែរ​។​ក្រៅពី​កូ​វ៉ា​ក់​ ដែល​ផ្ដល់​ឲ្យ​កម្ពុជា​បាន​ជាង ៣០​លាន​ដូ​ស តើ​មាន​ប្រទេស​ណាមួយ​បាន​ហារមាត់​បញ្ជូន​មក​ដល់កម្ពុជា​ហើយ​ឬ​នៅ ​នូវ​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាជន​កម្ពុជា​។​ដូច្នេះ​ការ​ប្រើ​ពាក្យ​ថា ​កម្ពុជា​ពឹង​ពាក់​លើ​ចិន​ទាល់តែ​ចិន​មាន​អ្វី​ឲ្យ​កម្ពុជា​ដែរ​ទើប​កម្ពុជា​ទៅ​ពឹង​ពាក់​បាន ​បើ​ចិន​អត់​មាន​អ្វី​តើ​ឲ្យ​កម្ពុជា​ទៅ​ពឹង​ពាក់​ម្ដេច​បាន​។

សម្ដេច​ បានស្នើ​ឱ្យ​គួរ​ពិនិត្យឡើងវិញ​អំពី​អ្វីដែល​ហៅថា​ពាក់​វ៉ែនតា​ឲ្យ​បាន​ប្រសើរ​សម្លឹង​ឆ្ពោះ​មក​លើ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា​។​តើ​គេ​គួរ​មាន​ឥរិយាបថ​បែប​ណា​ចំពោះ​កម្ពុជា​ ទើប​កម្ពុជា​ទទួលយក​។​កម្ពុជា​មិនដែល​បាន​បិទទ្វារ ចំពោះ​ជំនួយ ​ហើយ​វិនិយោគ​ក៏​មិនដែល​បាន​បិទទ្វារ ​ពាណិជ្ជកម្ម​ក៏​មិនដែល​បាន​បិទទ្វារ​ក៏ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់ថា ​តើ​អ្នកណា​ហុចដៃ​មក​គឺ​កម្ពុជា​ទទួល​។​អ្នកណា​ផ្ដល់​ឲ្យ​កម្ពុជាៗ​ទទួល លើកលែងតែ​ពួក​ភេរវកម្ម ដែល​កម្ពុជា​មិន​ទទួល ក្រៅពីនោះ​គឺ​កម្ពុជា​ទទួលយក​ទាំងអស់ ​ជាក់​ស្តែង​ថ្មីៗ​នេះ​អាមេរិក​ក៏បាន​ប្រកាស​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ចំនួន ១១​លាន​ដុល្លារ ​តែ​មិនទាន់​ដឹងថា​ លុយ​នៅឯណា​នៅ​ឡើយ​គឺ​ទទួលយក​ទាំងអស់​ដោយ​មិនបាន​បដិសេធ​ឡើយ ​ហើយ​កម្ពុជា​ក៏បាន​ស្នើសុំ​វ៉ាក់សាំង​ពី​អាមេរិក​៤ លាន​ដូ​ស ​ប៉ុន្តែ​មកដល់​ម៉ោង​នេះ​កម្ពុជា​មិនទាន់​បានទទួល​ចម្លើយ​ណាមួយ​ពី​សហរដ្ឋអាមេរិក​នៅឡើយ​ទេ ៕

អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        175
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm