Update៖ ជំនន់ទឹកភ្លៀងផ្តើមស្រក ក្រោយជន់លិចផ្ទះពលរដ្ឋនៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង

2023/08/01 05:16:11 pm        196

កោះកុង៖ បន្ទាប់ពីជំនន់ទឹកភ្លៀងជន់លិចលំនៅឋានប្រជាំពលរដ្ឋក្នុងភូមិចំនួន២ នៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង នៅព្រឹក​ថ្ងៃទី​០១ខែសីហានេះ ទឹកចាប់ផ្តើមស្រកជាបណ្តើរៗហើយ ដោយអាជ្ញាធរបញ្ចូនពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញផងដែរ។

ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិត្រពាំងឈើត្រាវ និងភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ គឺបានស្រកចុះជាបណ្តើរៗហើយ​ក្រោយ​បរិមាណ​ទឹកភ្លៀង​ថយ​ចុះហូរ​ពីជ្រលងភ្នំ។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង ​បានឱ្យដឹងថា អាកាសធាតុព្រឹកនេះមិនទាន់​មាន​ភ្លៀងធ្លាក់ខ្លាំងដូចប៉ុន្មានថ្ងៃមុននោះទេ ពោលគឺមេឃគ្រាន់តែស្រទុំដែល​អំណោយ​ផលមួយ​សម្រាប់​ការរស់នៅរបស់ពលរដ្ឋ។ ស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំឬស្សីជ្រុំ ​និងឃុំជំនាប់​ តំបង់អារ៉ែង ក៏បានថមថយឥទ្ធិពល រីឯពលរដ្ឋក៏ត្រូវបានបញ្ជូនវិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ។ ប៉ុន្តែអាជ្ញាធរសមត្ថកិច្ចនៅតែបន្តតាមដានអាកាសធាតុ និងត្រៀមចុះជួយសង្រ្គោះ ករណីមានទឹកជំនន់ជាថ្មី។

យោងតាមរបាយការណ៍ព័ត៌មានផ្តល់ដោយអាជ្ញាធរស្រុកថ្មបាំង បង្ហាញថា ​មានពលរដ្ឋ៣៧គ្រួសារ និងដីស្រែចម្ការចំនួន២០ហិកតាស្ថិតនៅភូមិត្រពាំងឈើត្រាវ និងភូមិគគីរជ្រុំ បានរងផលប៉ះពាល់​ដោយសារ​ជំនន់ទឹកភ្លៀង ។

ពលរដ្ឋទាំង៣៧គ្រួសារខាងលើ ត្រូវបាន​ជម្លៀស​មករកទីសុវត្តិភាពដោយ​អោយ​ពួកគាត់​ស្នាក់នៅ​ជា​បណ្តោះអាសន្ននៅវត្តសិលាមុន្នីគីរីរង្សី(ហៅវត្តលើ) ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ​ដោយលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង អញ្ជើញ​ចុះចែក​អំណោយ​មនុស្សធម៌ភ្លាមៗ​ផងដែរ។

លោកស្រី ទួត ហាទីម៉ា អភិបាលស្រុកថ្មបាំង ថ្លែងថា ជំនន់ទឹកភ្លៀងនេះ​មិនបង្កឲ្យពលរដ្ឋណាម្នាក់​ស្លាប់នោះ ​ពោលគ្រាន់តែលិចផ្ទះសម្បែង ផ្លូវថ្នល់ ​និងផលដំណាំរបស់ពលរដ្ឋប៉ុណ្ណោះ៕ (អត្ថបទ៖ ឈឹម មករា)

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        127
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm