ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងបន្តកិច្ចសន្យាជាមួយដៃគូផ្គត់ផ្គត់សម្ភារៈកីឡា Adidas រយៈពេល ១០ ឆ្នាំទៅមុខទៀតដែលមានតម្លៃយ៉ាងហោចណាស់ ៩០០ លានផោន។
កិច្ចសន្យាថ្មីជាមួយក្រុមហ៊ុនផ្គត់ផ្គត់សម្ភារៈកីឡារបស់អាល្លឺម៉ង់មួយនេះ មានន័យថា Manchester United នឹងបន្តប្រើប្រាស់សម្លៀកបំពាក់ Adidas ដល់ឆ្នាំ ២០៣៥។
កិច្ចសន្យាចាស់ ១០ ឆ្នាំកន្លងមកមានតម្លៃត្រឹម ៧៥០ លានផោនប៉ុណ្ណោះ។
រំលឹកថា កិច្ចសហការគ្នារវាង Manchester United និង Adidas បានចាប់ផ្តើមនៅឆ្នាំ ២០១៥ ហើយក៏ធ្លាប់ជាដៃគូនឹងគ្នាពីមុខដែរពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៩២៕ អត្ថបទ៖ នាង សុភាវុធ
