គ.ជ.ប៖ លទ្ធផលបណ្ដោះអាសន្ន គណបក្សប្រជាជនទទួលបានសន្លឹកឆ្នោតជាង៦លាន

2023/08/01 06:54:38 pm        170

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ បានប្រកាសលទ្ធផល​បណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ ឆ្នាំ២០២៣ ដែល​បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ​ទទួលបានសំឡេងឆ្នោតគាំទ្រ​រហូត​ដល់ជាង៦លាន ។

លទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប បានឱ្យដឹងថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ​កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ ​ប្រមាណជាង៨លាននាក់ បាន​ទៅបោះឆ្នោត ក្នុងនោះមានសន្លឹកឆ្នោតបានការ​ សរុបជាង​ ៧លាន៧សែន និង​សន្លឹកឆ្នោតមិនបានការសរុបចំនួនជាង៤៤ម៉ឺនសំឡេង ។

គ.ជ.ប បានបញ្ជាក់ថា ក្នុងការបោះឆ្នោតនេះ ​គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ខ្ពស់​ជាងគេ រហូតដល់ជាង៦លាននាក់​ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ​ឈរនៅលំដាប់ទី២ ដែលមាន សំឡេងគាំទ្រជាង៧១ម៉ឺននាក់ ។

ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា ​គ្រប់គណបក្សនយោបាយ​ ដែលបាន ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ ឆ្នាំ២០២៣ ​តាមមណ្ឌលរាជធានី ខេត្ត អាច ប្ដឹងតវ៉ា​ អំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់ ​នៃការបោះឆ្នោត ក្នុងរយៈពេល៧២ម៉ោង​យ៉ាងយូរ ​បន្ទាប់ពីការប្រកាសលទ្ធផលបណ្ដោះអាសន្ន ​នៅព្រឹកថ្ងៃនេះ ។

ការទទួលបានសំឡេងគាំទ្រច្រើនលើស​លប់​ ក្នុងការបោះឆ្នោតជាតិជ្រើសតាំង​តំណាង​រាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ​របស់គណបក្សប្រជាជនកម្ពុជា ត្រូវបាន​សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ​ហៅថា​ជាជោគជ័យប្រវត្តិសាស្ត្រ បើប្រៀបធៀប​នឹងការបោះឆ្នោតលើកមុនៗ ដែលបង្ហាញឱ្យឃើញពីសម្ទុះកាន់តែខ្លាំង នៃការជឿទុកចិត្តរបស់​ប្រជាពលរដ្ឋ ​លើការដឹកនាំរបស់គណ ​បក្សប្រជាជនកម្ពុជា ក្នុងការធ្វើឱ្យប្រទេសជាតិមានការរីក​ចម្រើន រក្សាបាននូវសុខសន្តិភាព និងស្ថិរភាព នយោបាយ ៕អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm