រយៈពេល៧ខែ ភ្ញៀវទេសចរទស្សនាក្នុងតំបន់អង្គរ សម្រាប់ឆ្នាំ២០២៣ ជាង២លាន៦៤ម៉ឺននាក់

2023/08/01 07:15:56 pm        231

សៀមរាប៖ មន្ដ្រីជំនាញផ្នែទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លំហូរភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ​បានទៅទស្សនារមណីយដ្ឋានអង្ករ ​ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ មាន​ចំនួនជាង២លាន ៦៤ម៉ឺន៣ពាន់នាក់ មានការកើនឡើងគួរឱ្យកត់សំគាល់ជាងឆ្នា២០២២ បើប្រៀបធៀប និងរយៈពេលដូចគ្នា។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរ និងសារមន្ទីរ បទកដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី០១ខែសីហា ឆ្នាំ២០២៣នេះថា ក្នុងចំណោមភ្ញៀវទសចរជាតិ និងអន្ដរជាតិជាង៦៤ម៉ឺន៣ពាន់នោះ មាន​លំហូរភ្ញៀវទេសចរខ្មែរ ចំនួន២លាន​ ២០ម៉ឺន៣ ​៦៩៦ នាក់ និងភ្ញៀវទេសចរអន្ដរជាតិទិញ​សំបុត្រ​ចូលទស្សនាអង្គរ មាន៤៣ម៉ឺន៩ ៣៦៥នាក់ ខណៈដែលឆ្នាំ២០២២កន្លងមក មានភ្ញៀវបរទេសមក​ទស្សនា​តំបន់អង្គរត្រឹមតែ៨ម៉ឺន៣៨៥៤ ប៉ុណ្ណោះ។

លោក បានបន្ដថា ក្នុងរយៈពេល៧ខែ ចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៣នេះ មានអ្នកទេសចរសរុបចំនួន២លាន ៦៤ម៉ឺន៣ ០៦១ នាក់។លោក បានបន្ដថា ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ភ្ញៀវទេសចរអាចនឹងកើនឡើង ​ខណៈដែលរាជរដ្ឋាភិបាល បើឱ្យដំណើរការ​ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរនៅពាក់កណ្ដាលខែតុលាខាងមុខ។

ពាក់ព័ន្ធនឹងចំនួនភ្ញៀវ យើងសង្ឃឹមថា នឹងមានការកើនឡើងនៅក្នុងខែ៩ រហូតដល់ចុងខែធ្នូ អត្រាចំនួនភ្ញៀវមានការកើនឡើងនូវភ្ញៀវទេសចរអន្ដរជាតិព្រោះបើយើងប្រៀបធៀបភ្ញៀវទេសចរ៧ខែកាលពីឆ្នាំ២០២២ កន្លងមក មានតែ៨ម៉ឺននាក់ជាង ដល់ឥឡូវនៅឆ្នាំ២០២៣ មានរហូតជិតទៅ​ដល់៤៤ម៉ឺននាក់ មានការកើនឡើងប្រហែលជាង៤រយភាគរយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរ បានបង្ហាញថា ​នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ចំនួន​ភ្ញៀវចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មាន​ចំនួន៥ម៉ឺន៣៥៩៦នាក់ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២២ ​កើនឡើងជាង១២៤ភាគរយ។ ចំណូលថវិកា២លាន៤៣ម៉ឺន៩៩២៧ដុល្លា ​បើបរៀបធៀបនឹងឆ្នាំ២០២២ កើនឡើងជាង ១៥៤ភាគរយ។ ចំណូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ខែកក្កដា ឆ្នាំ២០២៣ ចំនួន១០ម៉ឺ៧១៩២ដុល្លារ។

សេចក្ដីប្រកាសដដែល បានបន្ថែមថា ​ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ ចំណូលពីការលក់សំបុត្រ​ចូលទស្សនាអង្គរ ​សម្រាប់ភ្ញៀវទេសចរអន្ដរជាតិ ​មានចំនួន២០លាន ​៣១ម៉ឺន​ ៧៣៤៥ដុល្លារ​ កើនឡើងជាង៥រយភាគរយក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២កន្លងមក ខណៈដែលភ្ញៀវទេសចរអន្ដរជាតិទិញ​សំបុត្រមានចំនួន៤៣ម៉ឺន៩៣៦៥នាក់ កើនឡើងជាងឆ្នាំ២០២២ជាង៤រយភាគរយក្នុងរយៈពេល៧ខែនេះ។

សេចក្ដីប្រកាសព័ត៌មាន ​បានបន្ដថា ​ចំណូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា រយៈពេល៧ខែក្នុង​ឆ្នាំ២០២៣មាន​ចំនួន៨៧ម៉ឺ៨៧៣០ដុល្លារ។ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ សម្រាប់​ខែកក្កដា មានចំនួន១០៥៩០ដុល្លារ ​និងរយៈពេល៧ខែមានចំនួនជាង១០ម៉ឺនដុល្លារ។ចំណូលពីការលក់សំបុត្រទូករយៈពេល៧ខែឆ្នាំ២០២៣ ​មានចំនួន៣២ម៉ឺន៨៦៦៨ដុល្លា៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        3
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm