រុស្ស៊ី៖ សារព័ត៌មានឯករាជ្យរបស់រុស្ស៊ី Vertska បានរាយការណ៍កាលពីថ្ងៃទី៣១ ខែកក្កដាថា យុទ្ធោបករណ៍ លោកខាងលិចមានតម្លៃរាប់ពាន់លានដុល្លារ នៅតែបន្តហូរចូលប្រទេសរុស្ស៊ី ទោះបីជាមានទណ្ឌកម្មអន្តរជាតិក្តី។
ការស៊ើបអង្កេតយ៉ាងទូលំទូលាយដែលដឹកនាំដោយអ្នកកាសែតVertska បានបង្ហាញថា ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៣ ប្រទេសរុស្ស៊ីបាននាំចូលផលិតផលផ្នែកយោធាជាច្រើនរួមទាំងមីក្រូឈីបរបស់លោកខាងលិចដែលមានតម្លៃ ៥០២លានដុល្លារ។ ឈីបទាំងនេះ ត្រូវបានប្រើប្រាស់ក្នុងការផលិតមីស៊ីល និងអាវុធផ្សេងៗទៀត។ លើសពីនេះទៀត ប្រទេសរុស្ស៊ី អាចទទួលបានឧបករណ៍អាកាសចរណ៍ស៊ីវិល ដែលមានតម្លៃយ៉ាងហោចណាស់ ១៧១ លានដុល្លារ និងទូរស័ព្ទ iPhone មានតម្លៃ ៣៨៩លានដុល្លារ។

ការស៊ើបអង្កេត គឺផ្អែកលើរបាយការណ៍ទិន្នន័យសម្ងាត់របស់គយរុស្ស៊ី ការទំនាក់ទំនងជាមួយអ្នកដឹកជញ្ជូន អ្នកបញ្ជូនបន្ត សហគ្រិន ដែលដឹងច្បាស់ពីគម្រោងនាំចូលខុសច្បាប់។
សារព័ត៌មាន Vertska បានបញ្ជាក់ថា៖«ស្ទើរតែអ្វីៗទាំងអស់ អាចត្រូវបាននាំចូលទៅក្នុងប្រទេសរុស្ស៊ីពីគ្រប់ទីកន្លែងក្នុងពិភពលោក ពីបន្ទះឈីបដែលអាចប្រើបានទាំងស៊ីវិលនិងយោធា ទៅម៉ាស៊ីនទូរប៊ីនដែលដើរដោយកម្លាំងឧស្ម័ន (turbojet) សម្រាប់ក្រុមហ៊ុនផលិតយន្តហោះAirbus៕
