រដ្ឋមន្ត្រីការងារលើកទឹកចិត្តនិស្សិតដែលសិក្សានៅក្រៅប្រទេស ចូលរួមលើកកម្ពស់កិត្តិយសជាតិ

2023/08/01 10:00:04 pm        191

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើក​ទឹកចិត្ត​ដល់ក្រុមនិស្សិតកម្ពុជា​ដែលទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សូមចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គីជាមួយគ្នា ​ពិសេសត្រូវខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេស​ជាតិវិញ​ឱ្យកាន់តែរីកចម្រើនទៅមុខ។

ក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា ​២៤នាក់ ដែល​ទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ ​ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមនិស្សិតទាំងអស់ ​សូមជួយផ្សព្វផ្សាយពីស្ថានភាពនយោបាយ ស្ថិរភាព​នយោបាយ​ការអភិវឌ្ឍ ​ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​នៅក្នុងប្រទេស​ទៅដល់អ្នក​ទៅសិក្សាមុនៗ ​និងប្រជាជនដែលរស់នៅធ្វើការនៅទីនោះ។

ឯកឧត្តម បានលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍ជាតិ និងបទពិសោធន៍ជាច្រើនជូនក្រុម​និស្សិត​ខាងលើ ពិសេសគឺគោលនយោបាយជាតិ ឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូល​មធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។ ​ត្រង់ចំណុចនេះ ឯកឧត្តម​ បានណែនាំដល់ទៀតថា ​នៅពេលក្លាយជាអ្នកដឹកនាំបន្តវេនជំនាន់ក្រោយ ក៏ត្រូវគិតគូរពីគោល​នយោបាយ​ទាំងនេះផងដែរ។

តាមរបាយការណ៍របស់​លោក ចេង គឹមអូន ប្រធានប្រតិភូនិស្សិតកម្ពុជាដែលទទួលអាហារូបករណ៍​ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ ​បានឱ្យដឹងថា ក្នុងចំណោមនិស្សិតទាំង២៤នាក់នេះ គឺជាមន្ត្រីរាជ​ការថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិសរុប ១៤ស្ថាប័ន។ មុខជំនាញដែលត្រូវសិក្សានោះរួមមាន ៨ជំនាញ៖ ១-អភិវឌ្ឍន៍ហេដ្ឋាន​រចនាសម្ពន្ធ ២-អភិវឌ្ឍន៍វិស័យឯកជន ៣-លើកកម្ពស់គុណអប់រំ ៤-អភិវឌ្ឍន៍កសិកម្ម និងអភិវឌ្ឍន៍ជនបទ ៥-លើកកម្ពស់បរិស្ថានរស់នៅទីក្រុង ៦-លើកម្ពស់​ប្រព័ន្ធថែទាំ​សុខភាព និងសន្តិសុខសង្គម ៧-លើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ និង៨-កសាងទំនាក់ទំនងអន្តរជាតិ។

អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់មន្ត្រីរាជការកម្ពុជានេះ ​គឺជាគម្រោងជំនួយឥតសំណង​ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០០០ ​មកដល់ពេលបច្ចុប្បន៍មាន​និស្សិត​កម្ពុជា​ជាង៥០០នាក់​ហើយដែលបានទទួលអាហារូបករណ៍នេះ។

កម្មវិធីនេះ ផ្ដោតលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន​ ការអភិវឌ្ឍសមត្ថភាព​មន្ត្រី​រាជការ ​ការចូលរួមអភិវឌ្ឍន៍ ​និងបង្កើតផែនការអភិវឌ្ឍសេដ្ឋកិច្ច/សង្គម ស្របតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm