កម្ពុជាគ្រោងនាំចេញជ្រូករស់ទៅកាន់ប្រទេសវៀតណាម ឆ្លើយតបនឹងតម្រូវការទីផ្សារក្រៅប្រទេស

2023/08/02 05:56:35 pm        1.5 K

ភ្នំពេញ៖ កម្ពុជាកំពុងគិតគូរជំរុញការនាំចេញជ្រូករស់ ទៅកាន់ប្រទេសវៀតណាម ខណៈទីផ្សារនៅប្រទេសនោះបានកំពុងងើបឡើង ដែលនឹងជួយរក្សាស្ថិរភាពតម្លៃជ្រូករស់ក្នុងស្រុក ដែកកំពុងស្រុតចុះ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វជ្រូកនៅកម្ពុជា បានថ្លែងលើកឡើង នៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២៣ នេះថា ជុំវិញការផ្គត់ផ្គង់ជ្រូករស់ និងសាច់ជ្រូកនៅលើទីផ្សារ នាប៉ុន្មានឆ្នាំ​ចុងក្រោយ ​ផលិតកម្មចិញ្ចឹមជ្រូកនៅកម្ពុជា បានឆ្លើយតបតាមតម្រូវការទីផ្សារ ​បាន​គ្រប់គ្រាន់ ​ដោយកម្ពុជាលែងមានការនាំជ្រូករស់ចូល​ពីប្រទេសជិតខាងទៀតហើយ ស្របពេល​ការចិញ្ចឹម​ជ្រូកក្នុងស្រុកមានការរីកចម្រើន​ និងមានកសិដ្ឋានតូច-ធំ ជាច្រើនបានដំណើរលើ​ផលិតកម្ម​ផ្នែកនេះ។

ចំណែកតម្លៃលក់វិញ លោក ស្រ៊ុន ពៅ លើកឡើងបន្តថា សម្រាប់ទីផ្សារក្នុងស្រុក តម្លៃជ្រូករស់​នាពេលកន្លងមកបានហក់ឡើងដល់ ​៩ ៣០០ រៀល ក្នុងមួយគីឡូក្រាម តែមកដល់បច្ចុប្បន្នតម្លៃ​នេះបានធ្លាក់ចុះ, ដែលការធ្លាក់ចុះនេះ ​ព្រោះនៅក្នុងរដូវវស្សាប្រជាពលរដ្ឋមួយចំនួនធំ ​ជាពិសេស​ប្រជាពលរដ្ឋនៅតាមជនបទ ​ពួកគាត់អាចរកត្រីសាច់សម្រាប់​ផ្គត់ផ្គង់​ការហូបចុកបានមួយចំនួនធំ។ សមាគម​បានសង្កេតឃើញថា ​តម្លៃជ្រូករស់នៅប្រទេសវៀតណាម ​កំពុងមានសម្ទុះងើបឡើង ក្នុងនោះដើម្បី​ជួយដល់កសិករ ​បច្ចុប្បន្នក្រសួងស្ថាប័នពាក់ព័ន្ធកំពុងជួយសម្រួលលើបញ្ហាទាំងនេះ ដើម្បីជំរុញការនាំចេញជ្រូករស់ទៅកាន់ប្រទេសវៀតណាម។

ជុំវិញការនាំចេញជ្រូករស់ទៅប្រទេសវៀតណាមនេះ, លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា ថ្មីៗនេះ កសិករអ្នកចិញ្ចឹមជ្រូក ​ក៏ដូចប្រជាពលរដ្ឋមួយចំនួន មានការយល់ច្រឡំ អំពីការនាំជ្រូកពីប្រទេសជិត​ខាងចូលមកកម្ពុជា ។ ចំពោះបញ្ហាទាំងនេះ គឺក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ​គឺបានអនុញ្ញាត ឲ្យ​ក្រុមហ៊ុននាំចេញជ្រូកពីប្រទេសថៃ​ ឆ្លងកាត់ប្រទេសកម្ពុជា​ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដោយ​មិនមែន​នាំចូលទីផ្សារកម្ពុជានោះទេ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        117
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm