Hun Sen Cup៖ ភ្នំពេញហ្គាឡាក់ស៊ី កក់កៅអីវគ្គបន្ដ ខណៈព្រះសីហនុ បន្ដឈ្នះកំពង់ស្ពឺ ២-១

2023/08/02 06:15:59 pm        174

ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ ហើយ ក្រោយ​បន្ដ​យក​ឈ្នះ​ក្រុម​​កំពតអេហ្វស៊ី ៥-២ ក្នុងជំនួបជើងទី២ ក្នុងពូលA កាលពីល្ងាចថ្ងៃទី០១ ខែសីហា គ្រា​ដែល​ខេត្ត​ព្រះសីហនុ បន្ដយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដោយលទ្ធផល ២-១ ដើម្បី​ក្ដោបឱកាសឡើងវគ្គបន្ដ ។

សម្រាប់ជំនួបនៅទីលានវិទ្យាល័យ ច្បារអំពៅ ក្រុមទាំងពីរ បានបញ្ចប់វគ្គទី១ ដោយ​លទ្ធផល​ស្មើគ្នា ១-១ ក្នុងនោះ ១គ្រាប់របស់ភ្នំពេញហ្គាឡាក់ស៊ី ធ្វើសម្រេចដោយកីឡាករ ម៉ាន សាមី នៅ​នាទី​១៤ និងគ្រាប់តាមស្មើរបស់កំពតអេហ្វស៊ី ធ្វើសម្រេចដោយកីឡាករ នី យ៉េរីម៉ាន នៅនាទី២៤ ។ ប៉ុន្ដែចូលវគ្គទី២ កីឡាករ ភឺន ចាន់វិសុទ្ធ បានបន្ថែម ៤គ្រាប់ទៀត ឲ្យភ្នំពេញហ្គាឡាក់ស៊ី នៅ​នាទី​៥១, ៧២, ៧៥ និងនាទី៧៨ ខណៈកំពតអេហ្វស៊ី រកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយ​កីឡាករ ហង្ស ប៉ាលីដា នៅនាទី៨៣ ។

ចំណែកការប្រកួតពូលA នៅទីលានវិទ្យាល័យកំពង់ស្ពឺវិញ ខេត្តព្រះសីហនុ បាន​ស៊ុត​បំប៉ោង​សំណាញ់​ក្រុម​ម្ចាស់ផ្ទះ ២គ្រាប់មុន នៅវគ្គទី១ ដោយកីឡាករ ខេម លាងខេ នៅនាទី៣៥ និង​កីឡាករ ម៉ាត់ ដាវីត នៅនាទី៤៤ ។ រីឯក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បាន​ព្យាយាម​វាយបកជាខ្លាំង ពិសេសនៅវគ្គទី២ តែពួកគេរកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ លឿង ចន្ទ្រី នៅនាទី៦៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយជ័យជម្នះបានទៅក្រុមភ្ញៀវខេត្តព្រះសីហនុ ។

ជាមួយលទ្ធផលនេះដែរ ក្រុមភ្នំពេញហ្គាឡាក់ស៊ី បានបន្ដឈរកំពូលតារាង និងមាន ១៤ពិន្ទុ បាន​កក់​កៅ​អីវគ្គ ៨ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ ខណៈខេត្តព្រះសីហនុ បានបន្ដឈរលេខ២ និង​មាន ៩ពិន្ទុ តាមពីក្រោយ ដោយពួកគេមានភាគរយខ្ពស់ ក្នុងការប្រជែងកៅអីវគ្គបន្ដ ។ ចំណែកក្រុមកំពតអេហ្វស៊ី និងខេត្តកំពង់ស្ពឺ បន្ដឈរលេខ៣ និងលេខ៤ ដោយរក្សា ៦ពិន្ទុក្នុងដៃ ហើយ​ក្រុមទាំងពីរ ក៏នៅសល់ឱកាសប្រជែងកៅអីវគ្គបន្ដជាមួយខេត្តព្រះសីហនុដែរ ដ្បិត​ក្រុម​នីមួយ​ៗ នៅសល់ ២ប្រកួតក្នុងដៃទៀត៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        132
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        143
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm