ក្លិបបាល់ទាត់តោខៀវ Chelsea បានសម្រេចក្នុងការនាំយកខ្សែបម្រើយុវជនវ័យ ១៩ ឆ្នាំរបស់ក្លិបបារាំង Rennes, Lesley Ugochukwu ជាមួយនឹងកិច្ចសន្យា ៧ ឆ្នាំ និងជម្រើសបន្តបន្ថែម ១ ឆ្នាំ។
មិនមានការបញ្ជាក់ពីតម្លៃនៃការផ្ទេរនេះឡើយ តែសារព័ត៌មានអង់គ្លេសបានចុះផ្សាយថា Chelsea បានចំនាយប្រមាណ ២៧.៥ លានអឺរ៉ូ រឺ ៣០ លានដុល្លារអាមេរិក ដើម្បីនាំយកកីឡាករវ័យ ១៩ ឆ្នាំរូបនេះមកកាន់ Stamford Bridge។
Lesley Ugochukwu គឺជាកីឡាករក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំបារាំង និងតែងតែជាជម្រើសដំបូងរបស់ Stade Rennes រដូវកាលមុននៅក្របខណ្ឌ Ligue1 ដែលជួយក្រុមទទួលបានចំណាត់ថ្នាក់លេខ ៤ និងឡើងវគ្គខ្វែង UEFA Europa League។
រំលឹកថា Lesley Ugochukwu បានចូលហ្វឹកហាត់នៅ Rennes តាំងពីអាយុ ៨ ឆ្នាំ និងទទួលបានកៅអីនៅក្រុមធំនៅវ័យ ១៧ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ
