ទីក្រុង New York ប្រឹងប្រែងផ្ដល់ជម្រកដល់ជនភៀសខ្លួន និងដំណើរការអ្នកស្វែងរកសិទ្ធិជ្រកកោន ខណៈមានរលកកម្ដៅ

2023/08/02 06:42:38 pm        115

ក្រុមបុរសរាប់សិបនាក់មកពីប្រទេសដូចជា វេណេហ្ស៊ុយអេឡា ម៉ាលី និងសេណេហ្គាល់ បានអង្គុយនៅលើចិញ្ចើមផ្លូវដ៏កខ្វក់ក្នុងទីក្រុងញូវយ៉ក(New York)នៅខាងក្រៅសណ្ឋាគារ Manhattan កាលពីថ្ងៃអង្គារ ដោយរង់ចាំដំណើរការសុំសិទ្ធិជ្រកកោន។

អ្នកខ្លះបានដេកចាំនៅទីនោះជាច្រើនថ្ងៃ តាមខ្សែបន្ទាត់ដែលរុំព័ទ្ធជុំវិញប្លុក ដែលបង្ហាញឲ្យឃើញពី​បញ្ហា ដែលកំពុងប្រឈមសម្រាប់ក្រុមជនអន្តោប្រវេសន៍រាប់ពាន់នាក់នៅទីក្រុងញូវយ៉ក។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ អភិបាលក្រុង នេះ លោក Eric Adams បាននិយាយថា ធនធានរបស់ទីក្រុងត្រូវបានពង្រីកបន្ថែមទៀត។

ការិយាល័យអភិបាលក្រុងបានប្រកាសថា ចាប់តាំងពីឆ្នាំ ២០២២មក ទីក្រុងនេះ បានបើកកន្លែងសង្គ្រោះបន្ទាន់ជាង ១៩០ កន្លែង ដោយមានមជ្ឈមណ្ឌលសង្គ្រោះទ្រង់ទ្រាយ​ធំចំនួន១២កន្លែង ។ ពីរទៀតគ្រោងនឹងបង្កើតឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ។

នៅសណ្ឋាគារ រ៉ូសេវ៉េល (Roosevelt) ដែលត្រូវបានយកស្ថានីយរថយន្តក្រុងរបស់អាជ្ញាធរកំពង់ផែ ធ្វើជាមជ្ឈមណ្ឌលដំណើរសម្រាប់ជនអន្ដោប្រវេសន៍ថ្មីដែលចូលមកកាន់ទីក្រុង ក្រុមអ្នកស្វែងរក​សិទ្ធិជ្រកកោនត្រូវបានគេសន្មត់ថាត្រូវបានផ្តល់អាហារ ទឹក និងសម្រាប់បុរសនៅលីវ ត្រូវបានដឹកជញ្ជូនទៅកាន់ទីជម្រកផ្សេង។ មានមនុស្សតែក្រុមគ្រួសារទេ ដែលស្នាក់នៅក្នុងសណ្ឋាគារ នេះ ។

លោក Hamid អាយុ២០ ឆ្នាំជនជាតិ ម៉ូរីតានី (Mauritanian) បានដេកនៅលើចិញ្ចើមផ្លូវអស់​រយៈពេលពីរ -បី ថ្ងៃកន្លងមកហើយ ដោយអស់កម្លាំង ឃ្លាន និងស្រេកទឹក ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm