ប្រទេសអាល្លឺម៉ង់ បារាំង ឥណ្ឌូនេស៊ី ស្ថិតក្នុងចំណោមប្រទេស ដែលត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូល Amazon នៅប្រទេសប្រេស៊ីល

2023/08/02 06:46:30 pm        95

មន្ត្រីតំបន់ម្នាក់ បាននិយាយកាលពីថ្ងៃអង្គារ (ទី១ ខែសីហា)ថា ប្រទេសប្រេស៊ីល បានអញ្ជើញប្រទេសមកពីអឺរ៉ុប អាស៊ី និងអាហ្រ្វិកកណ្តាល ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលAmazon (អាម៉ាហ្សូន) ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ នៅទីក្រុងបេឡែម(Belem)។

ប្រធាននាយកដ្ឋានបរិស្ថានរបស់ប្រទេសប្រេស៊ីល លោកស្រី ម៉ារៀ អែនជេលីកា អ៊ីកេដា (Maria Angelica Ikeda) បាននិយាយថា កិច្ចប្រជុំកំពូលនេះ ត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីតំណាងរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី សាធារណរដ្ឋកុងហ្គោ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ន័រវែស អាល្លឺម៉ង់ បារាំង និងប្រទេសកោះសមុទ្រការ៉ាអ៊ីព សង់ វីនសិនធ៍ (St Vincent) និងហ្គ្រេណាឌីន ( Grenadines) ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ ក្នុងទីក្រុងប្រាស៊ីលីយ៉ា(Brasilia)។

កិច្ចប្រជុំកំពូលនាពេលខាងមុខនេះ គឺជាការកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរបណ្តាប្រទេស នៃអង្គការ​សន្ធិសញ្ញាសហប្រតិបត្តិការអាម៉ាហ្សូន (ACTO) ឲ្យធ្វើសកម្មភាពរួមគ្នា ដើម្បីការពារ​ព្រៃឈើ និងលើកកម្ពស់ការអភិវឌ្ឍ​ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ដែលត្រូវបាន​គំរាមកំហែង​ដោយ​អ្នកកាប់ឈើខុសច្បាប់ និងអ្នករុករករ៉ែមាស​ អ្នករត់ពន្ធសត្វ ​និងអ្នកជួញដូរគ្រឿងញៀន។ ACTO ត្រូវបានចាប់ផ្តើម នៅឆ្នាំ ១៩៧៨ ដោយបូលីវី ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ ហ្គីយ៉ាណា ប៉េរូ ស៊ូរីណាម និងវ៉េណេហ្ស៊ុយអេឡា។

កិច្ចប្រជុំកំពូលអាម៉ាហ្សូន នឹងប្រមូលផ្តុំក្រុមមេដឹកនាំនៃប្រទេសនៃតំបន់នេះ​ នៅថ្ងៃទី ៨ និង៩ ខែសីហា ​នៅទីក្រុងបេឡែម ប្រទេសប្រេស៊ីលភាគខាងជើង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        72
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm