ប្រមុខ​រាជរដ្ឋាភិបាល​គ្រោង​ដាក់​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​វិបត្តិ​កូ​វីដ​-១៩

2021/05/20 06:45:14 pm        353

​ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​ចប់​វិបត្តិ​កូ​វីដ​-១៩ សម្រាប់​ឆ្នាំ​២០២១-២០២៣ ក្នុង​គោលបំណង អូសទាញ​កំណើន​សេដ្ឋកិច្ច ឲ្យ​ត្រឡប់​ទៅ​ខិត​ជិត​កំណើន សក្ដានុពល​ប្រកប ដោយ​ចីរភាព និង​បរិ​យាប​ន្ន​កម្ម​។​

​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦​ស្ដីពី «​អនាគត​របស់​អាស៊ី​» ក្រោម​ប្រធានបទ «​ការរៀបចំ​សម័យកាល​ថ្មី ក្រោយ​វិបត្តិ​កូ​វីដ​៖ តួនាទី​របស់​អាស៊ី ក្នុងការ​ស្ការ​ពិភពលោក​ឡើងវិញ​» នា​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​ប្រែក្លាយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅជា​ឱកាស​សម្រាប់ ការដ្ឋាន​កំណែទម្រង់ កាន់តែ​ស៊ីជម្រៅ​សំដៅ កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច និង​សង្គម ដែល​កាន់តែ​រឹងមាំ និង​មាន​ភាព​ធន់​ទៅ នឹង​វិបត្តិ​នាពេល​អនាគត​។​

​សម្ដេច​តេ​ជោ បញ្ជាក់ថា រាជរដ្ឋាភិបាល​បាននិងកំពុង​រៀបចំ ហើយ​គ្រោង​នឹងដាក់​ចេញ​នូវ ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ពី​វិបត្តិ​កូ​វីដ​-១៩ សម្រាប់ ឆ្នាំ​២០២១-២០២៣ ក្នុង​គោលបំណង អូសទាញ​កំណើនសេដ្ឋកិច្ច​ឲ្យ​ត្រឡប់​ទៅ​ខិត ជិត​កំណើន​សក្ដានុពល ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​កម្ម តាមរយៈ​ការធានា​រក្សា​នូវ​សន្ដិភាព សន្ដិសុខ ស្ថិរភាព សង្គម និង​សណ្ដាប់ធ្នាប់ សាធារណៈ​លើ​គន្លង​នៃ​ប្រក្រតីភាព​ថ្មី ព្រមទាំង​ការលើកកម្ពស់ ភាព​ប្រកួតប្រជែង និង​ជំរុញ​ការ ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ជាពិសេស មូលដ្ឋាន​ឧស្សាហកម្ម​រឹងមាំ​ដែលមាន​សមត្ថភាព​នាំចេញ​ខ្ពស់ និង​ផ្សារភ្ជាប់​កាន់តែខ្លាំង ក្លា​ជាមួយ ច្រវាក់​ផ្ដ​គ់​ផ្គង់​តំបន់ និង​ពិភពលោក​»​។​

​ប្រមុខ​រាជរដ្ឋាភិបាល បានលើកឡើង​ទៀតថា កម្ពុជា​នឹង​ផ្ដល់ អាទិភាព ដូចជា ៖ ទី​១)-​ស្ដារឡើងវិញ ដោយ​កសាង​មូលដ្ឋាន រឹងមាំ​សម្រាប់​សេដ្ឋកិច្ច​វិល​ទៅ​មាគ៌ា​នៃ​កំណើន​ឡើងវិញ ដោយ​ផ្ដោត​លើក​ការធានា​សុវត្ថិភាព ការគ្រប់គ្រង​វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង និង​ការបង្កើត​ការងារ​បន្ថែម​ឱ្យបាន​ច្រើន និង​ឆាប់រហ័ស​។ ទី​២)-​កែទម្រង់ ដោយ​បន្ត​ដាក់ចេញ​វិធានការ​កែទម្រង់​សំខាន់ៗ ជា​រចនាសម្ព័ន្ធ​, ការវិនិយោគ និង​ធុរកិច្ច , និង​ការជំរុញ និង​ការអភិវឌ្ឍ ឌី​ជី​ថ​លូ​ប​នីយកម្ម​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​។ និង​ទី​៣- កសាង​ភាព​ធន់ ដោយ​ពង្រឹង​ការត្រៀមខ្លួន និង ការឆ្លើយតប​ទៅនឹង​ជំងឺ​ឬ​ស្ថាន​ភាពស្រដៀងគ្នា ដែល​អាច​ផ្ទុះឡើង​នាពេល អនាគត ដោយ​ផ្តោតលើ​ការអភិវឌ្ឍ ប្រព័ន្ធ​សុខាភិបាល និង​ប្រព័ន្ធ​គាំពារ សង្គម​ដែល​រឹងមាំ​។​

​សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ច​កម្ពុជា រំពឹងថា​នឹង​ងើប​ឡើងវិញ​ក្នុង​រង្វង់​៤​ភាគរយ​ក្នុង​ឆ្នាំ​២០២១​នេះ ពី​កំណើន​អវិជ្ជមាន​ក្នុង​ឆ្នាំ​២០២០​កន្លងទៅ​៕ ​អត្ថ​ប​ទ៖ វណ្ណៈ​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm