ជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ ក្រោយបង្កឲ្យជនជាតិអ៊ីស្រាអែល ៥នាក់រងរបួស ក្នុងការវាយប្រហារដោយកាំភ្លើង

2023/08/02 07:31:54 pm        93

មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ជនជាតិប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីបានបាញ់ប្រហារ ដែលបានបណ្ដាលឲ្យជនជាតិអ៊ីស្រាអែល ៥នាក់រងរបួស នៅខាងក្រៅផ្សារទំនើបមួយកន្លែងនៃកន្លែងតាំងទីលំនៅឋាន Ma'ale Adumim ក្នុងតំបន់កាន់កាប់វ៉េសប៊ែង (West Bank) កាលពីថ្ងៃអង្គារ (ទី១ ខែសីហា)។

សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល បាននិយាយថា ជនជាតិអ៊ីស្រាអែលម្នាក់ ក្នុងចំណោមអ្នករបួសទាំង ៥នាក់នោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អង្គការសកម្មប្រយុទ្ធហាម៉ាស់ (Hamas) ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប (Gaza Strip) បានប្រាប់ថា ការវាយប្រហារនេះ គឺជាការឆ្លើយតប ចំពោះមន្ត្រីអ៊ីស្រាអែល ដែលឡើងទៅកាន់វិហារភ្នំ (Temple Mount) ក្នុងក្រុងហ្ស៊េរុយសាឡិម កាលពីសប្តាហ៍មុន។

ស្ថានភាពផ្លូវច្បាប់នៃទីកន្លែងសាសនា ដែលត្រូវបានស្គាល់ដោយអ្នកកាន់សាសនាជីហ្វថាជាវិហារភ្នំ ហើយនៅក្នុងសាសនាអ៊ីស្លាមថាជាបរិវេណវិហារឥស្លាមអាល់អាក់សា (Al-Aqsa) គឺជាកន្លែងកើតឡើងដដែលៗនូវចំណុចផ្ទុះអំពើហិង្សា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប៉ុស្តិ៍ទូរទស្សន៍លេខ១២ របស់អ៊ីស្រាអែល បានរាយការណ៍ថា ខ្មាន់កាំភ្លើង ត្រូវបានបាញ់ដោយមន្រ្តីក្រៅកាតព្វកិច្ច៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm