នាយទាហានជាន់ខ្ពស់ថៃបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំនាយសេនាធិការជាន់ខ្ពស់លើកទី៧

2023/08/02 09:25:08 pm        141

ភ្នំពេញ៖ ប្រតិភូនាយទាហានជាន់ខ្ពស់ថៃ ដឹកនាំដោយនាយសេនាធិការចម្រុះរបស់កងទ័ពភូមិន្ទថៃ នៅព្រឹកថ្ងៃទី២ ខែសីហានេះ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំនាយទាហានសេនាធិការ ​ជាន់ខ្ពស់លើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយកិច្ចប្រជុំនេះ ​នឹងបន្តពិភាក្សាជាច្រើនអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី (កម្ពុជា-ថៃ) ។

កិច្ចប្រជុំនាយទាហានសេនាធិការជាន់ខ្ពស់លើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺភាគីកម្ពុជា ដឹក នាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង ​នៃកងយោធធលខេមរភូមិន្ទ និងជានាយ សេនាធិការចម្រុះ ខណៈភាគីថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ ធីទិឆៃ ទៀនតុង (Thitichai Tiantong) នាយសេនាធិការចម្រុះរបស់កងទ័ពភូមិន្ទថៃ ​ហើយកិច្ចប្រជុំ នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី៣ ខែសីហា នេះ នៅរាជធានីភ្នំពេញ ។

កិច្ចប្រជុំកិច្ចប្រជុំនាយទាហានសេនាធិការជាន់ខ្ពស់ កម្ពុជា-ថៃ លើកទី៧នេះ នឹងផ្ដោតទៅលើខ្លឹម សារមួយចំនួន ដូចជា កិច្ចសហប្រតិបត្តិការការអប់រំ និងហ្វឹកហ្វឺន, ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្ដូរកិច្ច សហប្រតិបត្តិការចារកិច្ច, កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព, កិច្ចសហប្រតិបត្តិគម្រោង​ហ្វឹកហ្វឺនកសិកម្ម, កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព (ជើងគោក ជើងទឹក ជើងអាកាស) និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ។

ខ្លឹមសារដ៏មានសារសំខាន់សម្រាប់កងទ័ព នៃប្រទេសទាំងពីរ នឹងលើកមកពិភាក្សា និងបន្ថែមនូវ គំនិតល្អៗ ដើម្បីឱ្យកងទ័ពទាំងពីរ ​យកទៅអនុវត្តនៅពេលខាងមុខ ដែលរាល់ខ្លឹមសារ នៃកិច្ចសហប្រតិបត្តិ ការសុទ្ធសឹងជាការពង្រឹង​ និងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែល​ជាប្រទេសជិតខាងនឹងគ្នា និងរួមចំណែកគ្នាក្នុងកិច្ចការពារសុខសន្តិភាពដល់ប្រទេសទាំងពីរ និងតំបន់ផងដែរ ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm