ក្រសួងទេសចរណ៍ក្រើនរំលឹកឲ្យអាជីវកម្មទេសចរណ៍ចូលរួមចលនាប្រឡងប្រណាំងអាជីវកម្មឆ្នើម

2023/08/02 09:36:38 pm        100

ភ្នំពេញ៖ នៅក្នុងអំឡុងពេលដែលកម្ពុជា កំពុងអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជា ឆ្នាំ២០២៣ » ក្រសួងទេសចរណ៍បានប្រកាសក្រើនរំលឹកឲ្យបណ្តាអាជីវកម្មទេសចរណ៍នានាទៀត ចូលរួមអនុវត្តចលនាប្រឡងប្រណាំងអាជីវកម្មទេសចរណ៍ឆ្នើមឋ​ ដើម្បីជំរុញការប្រកួតប្រជែង និងធានាការផ្តល់សេវាកម្មឱ្យកាន់តែល្អ សេវាកម្មរហ័ស មានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

បើតាមលោក គីម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូប​អាហារ នៃក្រសួងទេសចរណ៍ ​បានថ្លែងប្រាប់BTVនៅថ្ងៃទី២ ខែសីហានេះថា ចលនាប្រឡង​ប្រណាំង​អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ គឺបាន​ចាប់ផ្តើម​អនុវត្តតាំងពីខែមីនា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃនេះ មានអាជីវកម្មទេសចរណ៍ចំនួនជាង ៧០អាជីវកម្ម ដែលភាគច្រើនជាអាជីវកម្មភោជនីយដ្ឋាន ​និងសណ្ឋាគារ បានដាក់ពាក្យចូលរួមប្រឡងប្រណាំង ហើយលោកក៏បានស្នើអាជីវកម្មទេសចរណ៍នានា​ទៀត​ចូលរួមថែមទៀត ខណៈចលនាប្រឡងប្រណាំងអាជីវកម្មទេសចរណ៍ឆ្នើមនេះ នឹងត្រូវបានប្រកាសលទ្ធផល នៅដំណាច់ឆ្នាំ២០២៣នេះ។

បើតាមភោជនីយដ្ឋានយីសាង សាខាRiverside នៅរាជធានីភ្នំពេញ លោកស្រី ជឹម ស៊ីណា ថ្លែងថា ភោជនីយដ្ឋានយីសាង គឺបានដាក់ពាក្យចូលរួមប្រឡងប្រណាំង​អាជីវកម្មទេសចរណ៍ឆ្នើម​នេះរួចហើយ ហើយបច្ចុប្បន្ន យើងកំពុងបានអនុវត្តតាមគោលការណ៍ប្រឡងប្រណាំង៥ចំណុច របស់IBEST(អាយបេស) សំដៅធានាបាននូវសេវាកម្មរហ័ស ​ងាយស្រួល​ ទំនុកចិត្ត ភាពជឿជាក់ គុណភាព​ សុវត្ថិភាព ភាពបៃតង​ និងតម្លៃសមរម្យ ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា នៅក្នុងសកម្មភាពអនុវត្តយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ គឺមានសកម្មភាព​ដែលជាវិធានការគោលនយោបាយត្រូវអនុវត្តចំនួន១៩ចំណុច ក្នុងនោះ វិធានការចលនាប្រឡង​ប្រណាំង អាជីវកម្មទេសចរណ៍ឆ្នើម គឺស្ថិតក្នុងចំណុចទី៩ ដែលត្រូវជំរុញចលនា​ឲ្យវិស័យ​សាធារណៈ និងឯកជន រួមគ្នាកំណត់តម្លៃសមរម្យ ផ្តល់សេវាមានគុណភាព ភាពជឿជាក់ ភាពទាក់ទាញ និងការប្រកួតប្រជែង ក្នុងវិស័យទេសចរណ៍៕អត្ថបទ ស៊ុម សុខជា




អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm