នីហ្សេ៖ ក្រុមទាហានប៉ះបោបានប្រកាសកាលពីថ្ងៃអង្គារតាមទូរទស្សន៍ជាតិថា ព្រំដែនអាកាសនិងដីគោក របស់ប្រទេសនីហ្សេជាមួយប្រទេសជិតខាងចំនួន៥ ត្រូវបានបើកឡើងវិញ រយៈពេលជិត១សប្តាហ៍បន្ទាប់ពីត្រូវបានបិទបន្ទាប់ពីរដ្ឋប្រហារដែលបានផ្តួលរំលំប្រធានាធិបតីជាប់ឆ្នោតលោក Mohamed Bazoum ។
ព្រំដែនអាកាសនិងដីគោក ជាមួយប្រទេសអាល់ហ្សេរី បួគីណាហ្វាសូ លីប៊ី ម៉ាលី និងប្រទេសឆាត ត្រូវបានបើកឡើងវិញចាប់ពីថ្ងៃនេះ ដែលលោកបានប្រកាសប៉ុន្មានម៉ោងបន្ទាប់ពីជើងហោះហើរជម្លៀសរបស់ប្រទេសបារាំងដំបូងគេបានចេញដំណើរ និងមានរយៈពេល៥ថ្ងៃមុនពេលកាលបរិច្ឆេទដើម្បីស្តារឡើងវិញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ដែលបានចេញដោយប្លុកប្រទេសអាហ្វ្រិកខាងលិច។
នៅក្នុងដណ្តើអំណាចរបស់យោធាជាលើកទី៣របស់តំបន់ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប្រធានា ធិបតីលោក Mohamed Bazoum ត្រូវបានផ្តួលរំលំដោយកងអង្គរក្សផ្ទាល់របស់លោក ដោយប្រកាសភាពអាសន្ននៅក្នុងតំបន់ និងលើសពីនេះទៀត៕

