ពលរដ្ឋ៖ ផ្លូវក្រវាត់ក្រុងទី៣ ផ្តល់សារប្រយោជន៍ជាច្រើនដល់ពួកគេ

2023/08/02 10:30:36 pm        405

ភ្នំពេញ៖ ផ្លូវក្រវាត់ក្រុងទី៣ ដែលជាផ្លូវដ៏ធំតភ្ជាប់ពីតម្រាយផ្លូវជាតិសំខាន់ៗជាច្រើន នឹងត្រូវសម្ពោធ​បើកឱ្យប្រើ ប្រាស់ជាផ្លូវការ នៅថ្ងៃទី០៣ ខែសីហា ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ។

ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាផ្លូវយុទ្ធសាស្រ្ដដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានស្ថាបនា​ឡើង ដើម្បីជួយសម្រួលដល់ការកកស្ទះនៅក្នុងរាជធានីភ្នំពេញ ​ក៏ដូចជា​ការ​សម្រួលដល់ការ​ដឹក​ជញ្ជូន​ផងដែរ ព្រោះតែផ្លូវនេះ ​បានសាងសង់ឆ្លងកាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ ។

សព្វថ្ងៃ ផ្លូវដ៏ធំមួយនេះ បាននឹងកំពុងបម្រើឱ្យការធ្វើដំណើរជាបណ្ដោះអាសន្ន​យ៉ាង​មមាញឹក​របស់​ប្រជាពលរដ្ឋក្នុងតំបន់ និងអ្នកមកពីចម្ងាយផងដែរ ។

ប្រជាពលរដ្ឋ បានលើកឡើងពីផលប្រយោជន៍នៃផ្លូវក្រវាត់ក្រុងទី៣នេះចំពោះពួកគេ ​ដូចជាជួយ សម្រួលដល់ការធ្វើដំណើរដំណើរទៅវិញទៅមក ​កាត់បន្ថយពេលវេលា ​និង​ការ​ចំណាយ ព្រមជាមួយ ​នឹងការប្រកបមុខរបរអាជីវកម្មជាប្រចាំថ្ងៃ ​នៅអែបដងផ្លូវនេះផងដែរ ដើម្បីផ្គត់ផ្គង់​ជីវភាព ។

ពលរដ្ឋ បានលើកឡើងថា ពួកគេមិននឹកស្រមៃថា តំបន់នេះ អាចប្រែក្លាយមុខមាត់មកជាតំបន់ ដែល​មានការអភិវឌ្ឍបែបនេះទេ ខណៈដែលពីអតីត តំបន់នេះ ​គ្រាន់ជាតំបន់ស្រុកស្រែចម្ការ ដែលស្ទើរតែគ្មានមនុស្សម្នារស់នៅ ​ប៉ុន្តែបច្ចុប្បន្ននេះ ​តំបន់នេះ ​មានផ្លូវក្រវាត់ក្រុងដ៏ធំ និងជាផ្លូវ​យុទ្ធសាស្ត្រដ៏សំខាន់ ហើយក៏មានទាំងព្រលានយន្តហោះថ្មីមួយបន្ថែមទៀត ដែលនឹងកំពុង​ដំណើរការសាងសង់ផងដែរ ។

ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានបើកការ​ដ្ឋាន​សាងសង់ ​កាលពីខែមករា ឆ្នាំ២០១៩ និង​បានស្ថាបនារួចរាល់​ ១០០ភាគរយ ត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ​ហើយក៏បានដាក់ឱ្យពលរដ្ឋ និងអ្នកដំណើរប្រើប្រាស់ជាបណ្តោះអាសន្ន ​តាំងពីថ្ងៃស្ថាបនារួចរាល់មក ។ ផ្លូវដ៏ធំមួយខ្សែនេះ មានប្រវែងជាង ៥២គីឡូម៉ែត្រ និងមានទទឹង២២ម៉ែត្រ មាន៤គន្លង ។

ផ្លូវក្រវាត់ក្រុងនេះ បានតភ្ជាប់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ រហូតដល់ផ្លូវជាតិ​លេខ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ ​និងខេត្តកណ្តាល ​ដោយបានប្រើប្រាស់ថវិកាសាងសង់ អស់ជាង ២៦៧លានដុល្លារអាមេរិក ៕ អត្ថបទ ៖ លីហេង ថត



អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        7
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm